ត្រាំ ឱ្យជម្រើសអ៊ីរ៉ង់ ២ គឺចង់ចូលតុចរចា ឬចង់ត្រូវធ្ងន់ជាងលើកមុន

លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងជំរុញឱ្យអ៊ីរ៉ង់ សម្រេចចិត្តក្នុងពេលនេះរវាងជម្រើសចូលតុចរចា និងធ្វើកិច្ចព្រមព្រៀងលើអាវុធនុយក្លេអ៊ែរ ឬអាមេរិក វាយប្រហារអាក្រក់ជាងលើកមុន។  

ទីក្រុងតេអេរ៉ង់ បានឆ្លើយតបដោយការគំរាមកំហែងវាយប្រហារតបតវិញប្រឆាំងនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ្នកដែលគាំទ្រទង្វើឈ្លានពាន។

លោក ត្រាំ បានលើកឡើងថា លោក សង្ឃឹមថាអ៊ីរ៉ង់នឹង មកតុចរចាឆាប់ៗ ហើយចរចាកិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងសមធម៌មួយ គ្មានអាវុធនុយក្លេអ៊ែរ និងល្អប្រសើរសម្រាប់គ្រប់ភាគីទាំងអស់ ដោយបន្តថា ពួកគេជិតអស់ហើយ។

ចំពេលមានការបង្កើនកម្លាំងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ប្រធានាធិបតីរូបនេះ បានកត់សម្គាល់ថា ការព្រមានចុងក្រោយរបស់លោក ចំពោះអ៊ីរ៉ង់ គឺការវាយប្រហារដោយយោធា ដូចកាលពីលើកមុន។

លោក បានបន្ថែមថា ការវាយប្រហារលើកក្រោយនឹងកាន់តែអាក្រក់ កុំធ្វើឲ្យរឿងនោះកើតឡើងម្តងទៀត។ លោក បាននិយាយម្តងទៀតថា កងនាវា របស់សហរដ្ឋអាមេរិកកំពុងធ្វើដំណើរឆ្ពោះទៅកាន់សាធារណរដ្ឋអ៊ីស្លាម។

ទោះជាយ៉ាងណា អ៊ីរ៉ង់ បានប្រកាសពីការត្រៀមខ្លួនរួចរាល់ដូចគ្នា និងព្រមានពីការសងសឹកដែលអាចកើតមានភ្លាមៗផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment