អូស្ត្រាលី ប្រកាសដាក់ទណ្ឌកម្មប្រឆាំងបុគ្គល និងអង្គភាពរួមទាំងតំណាងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ចំពេលមានតានតឹងនឹងអាមេរិក

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានប្រកាសថា ប្រទេសអូស្ត្រាលី បានដាក់ទណ្ឌកម្មប្រឆាំងនឹងពលរដ្ឋអ៊ីរ៉ង់ចំនួន ២០ នាក់ រួមទាំងតំណាងនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC អង្គភាពវរជននៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់) នៅក្នុងបញ្ជីរបស់ខ្លួន។

លោកស្រី Wong បាននិយាយថា រដ្ឋាភិបាលអូស្ត្រាលី បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុបន្ថែមទៀតលើបុគ្គលចំនួន ២០ នាក់ និងអង្គភាពចំនួន ៣ រួមមានមន្ត្រីជាន់ខ្ពស់ និងអង្គភាពនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលជាប់ពាក់ព័ន្ធក្នុងការគាបសង្កត់ប្រជាជនអ៊ីរ៉ង់ ការបង្ក្រាបការតវ៉ាក្នុងស្រុកដោយហិង្សា និងការគំរាមកំហែងដល់អាយុជីវិតទាំងក្នុង និងក្រៅស្រុក។

ទន្ទឹមនោះ អាជ្ញាធរអូស្ត្រាលី ក៏ធ្លាប់កំណត់ IRGC ជារដ្ឋឧបត្ថម្ភភេរវកម្ម កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ផងដែរ។

រដ្ឋមន្ត្រីខាងលើ ក៏បានរាយការណ៍ផងដែរថា រហូតមកដល់ពេលនេះ ប្រទេសអូស្ត្រាលី បានដាក់ទណ្ឌកម្មលើពលរដ្ឋ និងអង្គភាពអ៊ីរ៉ង់សរុបចូលគ្នាជាង ៣០០នាក់ និងស្ថាប័ន។

ភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ បានផ្ទុះឡើង កាលពីថ្ងៃទី ២៩ ខែធ្នូ បន្ទាប់ពីការតវ៉ាតាមដងផ្លូវដែលបង្កឡើងដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាប្តូរប្រាក់រៀលអ៊ីរ៉ង់ ហើយរីករាលដាលដល់ទីក្រុងធំៗភាគច្រើន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment