អ៊ីរ៉ង់ ផ្ដាំឱ្យសួរអាមេរិកវិញ ថាចង់ចរចាពិតប្រាកដទេ

ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយថា ទីក្រុងតេអេរ៉ង់ បើកចំហសម្រាប់ការចរចាជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ពិតជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាលើកិច្ចព្រមព្រៀងដែលអាចកើតមាន។

លោក បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយថា យើងយល់ព្រម ប្រសិនបើផែនការចរចាឈានដល់កិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌនៃបទប្បញ្ញត្តិអន្តរជាតិពិតប្រាកដមែន។ ប៉ុន្តែកិច្ចចរចាទាំងនោះភាគច្រើនលោក ត្រាំ មិនចង់បាននោះទេ។

លោក បានបន្ថែមថា តាមគំនិតរបស់ខ្ញុំ ប្រសិនបើលោក ត្រាំ ពិតជាស្មោះត្រង់ស្វែងរកសន្តិភាព និងចង់ទទួលបានរង្វាន់ណូបែលសន្តិភាព, លោក គួរតែដកខ្លួនពីការបង្កសង្គ្រាម។ លោក ត្រាំ អាចចាប់ផ្តើមសង្គ្រាមបាន ប៉ុន្តែលោក មិនអាចគ្រប់គ្រងទឹកដីនេះដល់ទីបញ្ចប់នោះទេ។

ទន្ទឹមនោះ លោក ក៏បានសម្ដែងក្ដីព្រួយបារម្ភពីទាហានអាមេរិករាប់ពាន់នាក់ដែលកំពុងត្រូវបានដាក់ពង្រាយនៅមជ្ឈិមបូព៌ាថាគ្រោះថ្នាក់ និងមិនមែនជាសញ្ញាល្អនោះទេ។

គួរបញ្ជាក់ថា ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Shamkhani បាននិយាយថា ទីក្រុងតេអេរ៉ង់ នឹងចាត់ទុកសកម្មភាពឈ្លានពានណាមួយរបស់សហរដ្ឋអាមេរិកថាជាការចាប់ផ្តើមនៃសង្គ្រាមទ្រង់ទ្រាយធំ និងបានព្រមានអំពីការឆ្លើយតប៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment