បណ្តាខេត្តនៅភាគខាងជើងប្រទេសជប៉ុនត្រូវបានរាយការណ៍ថាមានព្រិលធ្លាក់យ៉ាងច្រើនខុសពីធម្មតា ខណដែលព្រិលក៏នៅតែន្តធ្លាក់នៅតំបន់ឆ្នេរសមុទ្រតាមបណ្តោយសមុទ្រជប៉ុន ដោយសារតែរងសម្ពាធរដូវរងា និងម៉ាស់ខ្យល់ត្រជាក់ពីលើ។

ទីភ្នាក់ងារឧតុនិយមបានឲ្យដឹងថា មានករណីរងសម្ពាធរដូវរងានៅជុំវិញប្រទេស ហើយវាកំពុងធ្លាក់ព្រិលនៅតំបន់ឆ្នេរសមុទ្រតាមបណ្តោយសមុទ្រជប៉ុននៅហុកកៃដូ និងហុនស៊ូ។ តំបន់ទាំងនោះបានទទួលព្រិលធ្លាក់លើសពីមធ្យមភាគចាប់តាំងពីភាពត្រជាក់ខ្លាំងកាលពីខែមុន។
គិតត្រឹមម៉ោង ៥ ព្រឹកថ្ងៃអង្គារនេះ ទីក្រុងអាអូម៉ូរីមានព្រិលធ្លាក់ប្រហែល ១,៧៥ ម៉ែត្រនៅលើដី ដែលច្រើនជាងមធ្យមភាគទ្វេដងសម្រាប់ឆ្នាំនេះបើប្រៀបឆ្នាំមុន ខណព្រិលនៅបន្តធ្លាក់។ ចំណែកនៅក្នុងទីក្រុងស៊ីនចូ ខេត្តយ៉ាម៉ាហ្គាតា ព្រិលធ្លាក់ ១,៦៤ ម៉ែត្រនៅលើដី; ១,៣៧ ម៉ែត្រនៅទីក្រុងកាហ្ស៊ូណូ ខេត្តអាគីតា; ១,៣៥ ម៉ែត្រនៅទីក្រុងណាហ្គាអូកា ខេត្តនីហ្គាតា; និងមួយម៉ែត្រនៅទីក្រុងសាប៉ូរ៉ូ។

សម្ពាធរដូវរងាត្រូវបានគេរំពឹងថានឹងចាប់ផ្តើមថយចុះបន្តិចម្តងៗពីភាគខាងលិចនៅថ្ងៃអង្គារ។ ប្រជាជនត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី និងព្រិលធ្លាក់ពីដំបូល។ អាជ្ញាធរព្រមានថា ការដាច់ចរន្តអគ្គិសនីអាចកើតមាន ដោយសារព្រិលបានប្រមូលផ្តុំនៅលើខ្សែភ្លើង និងដើមឈើក្បែរនោះ។ ការប្រុងប្រយ័ត្នក៏ត្រូវបានណែនាំផងដែរចំពោះការដួលរលំដែលអាចកើតមាននៃផ្ទះទំនេរ និងកន្លែងកសិកម្មក្រោមទម្ងន់នៃព្រិលលើស ជាពិសេសនៅក្នុងតំបន់ដែលទទួលបានបរិមាណព្រិលខ្ពស់បំផុត។
មានរបាយការណ៍មួយចំនួនពីទូទាំងប្រទេសអំពីគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងកម្មករកាយព្រិល ខណអ្នកដែលចូលរួមក្នុងការងារបែបនេះត្រូវបានណែនាំឲ្យពាក់ឧបករណ៍សុវត្ថិភាព និងធ្វើការជាក្រុម៕

ដោយ៖ ពេជ្រ
