ការស្ទង់មតិរបស់បណ្តាញ CGTN ៖ “ការទូតបែបអនុត្តរភាព”របស់អាមេរិកបញ្ចេញសញ្ញា អាសន្នដល់អភិបាលកិច្ចសកល

បច្ចុប្បន្ន  គោលនយោបាយ“អាមេរិកជាអាទិភាព”បានពន្លឿនការទន្ទ្រានកាន់កាប់ធនធាន និងកំណត់ក្បួនច្បាប់ជាថ្មីឡើងវិញក្នុងក្របខណ្ឌពិភពលោក  ដោយចាត់ទុក “ការធ្វើឱ្យអាមេរិកមានភាពអស្ចារ្យឡើងវិញ”ជាស្នូល  អាមេរិកបានប្រែឯកតោភាគីនិយមឱ្យទៅជាការទូតបែបអនុត្តរភាព ប្រការនេះបានបណ្តាលឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភជាទូទៅ ។ បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៧ភាគរយបានថ្កោលទោសចំពោះ“ការទូតបែបអនុត្តរភាព”របស់អាមេរិក ហើយរិះគន់ថា អាមេរិកចង់ទទួលបានភាពជាអ្នកដឹកនាំអន្តរជាតិ ប៉ុន្តែបែរជាធ្វើសកម្មភាពដែលមិនចង់រ៉ាប់រងកាតព្វកិច្ចនៃអភិបាលកិច្ចសកលទៅវិញ ដែលបានបង្ហាញយ៉ាងច្បាស់លាស់នូវគំនិតអនុត្តរភាព ។

ចាប់ពីចូលឆ្នាំថ្មីមក អាមេរិកបានដកខ្លួនចេញពីអង្គការអន្តរជាតិជាច្រើន ដែលពាក់ព័ន្ធនឹងវិស័យអភិបាលកិច្ចសកល ដូចជាអភិបាលកិច្ចអាកាសធាតុ សុខភាពសាធារណៈ ការអប់រំ វប្បធម៌ ជនភៀសខ្លួន និងការអភិវឌ្ឍជានិរន្តរភាពជាដើម ។ ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៣,៤ភាគរយរិះគន់អាមេរិកថា មានអាកប្បកិរិយាអវិជ្ជមានចំពោះអភិបាលកិច្ចសកល ហើយថា អាមេរិកជាប្រទេសធំដែលគ្មានភាពទទួលខុសត្រូវ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៥,៣ភាគរយសម្គាល់ឃើញថា គោលនយោបាយ“អាមេរិកជាអាទិភាព”បានបំផ្លាញយ៉ាងខ្លាំងដល់រូបភាពជាតិនិងកិត្តិនាមអន្តរជាតិរបស់អាមេរិក ។

“ការទូតបែបអនុត្តរភាព”របស់អាមេរិកបានបំពានដល់សណ្តាប់ធ្នាប់អន្តរជាតិក្នុងពេលបច្ចុប្បន្នជាបន្តបន្ទាប់ ដែលបានលាតត្រដាងជាថ្មីនូវបញ្ហាជាច្រើនក្នុងប្រព័ន្ធអភិបាលកិច្ចសកល  ដូច្នេះ សហគមន៍អន្តរជាតិគួរពួតដៃគ្នាដើម្បីឆ្លើយតបការប្រឈមរួម ៕

Written by 

Related posts

Leave a Comment