អ៊ុយក្រែន ថារុស្ស៊ី ក្បត់សន្យាដោយវាយប្រហារខ្លួនទាំងអាកាសធាតុចុះត្រជាក់ខ្លាំង -១៧អង្សាសេ

ក្រោយបទឈប់បាញ់រយៈពេលខ្លីដែលប្រកាសដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហួសកំណត់ មន្ត្រីអ៊ុយក្រែន បាននិយាយថា រុស្ស៊ី បន្តការវាយប្រហារឡើងិវញ នៅថ្ងៃអង្គារនេះ ស្របពេលអាកាសធាតុចុះត្រជាក់ខ្លាំង។

លោក ត្រាំ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន យល់ព្រមបញ្ឈប់ការវាយប្រហារលើទីក្រុងគៀវ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។

យោងតាម អ៊ុយក្រែន អះអាងថា ទោះអាកាសធាតុចុះត្រជាក់ខ្លាំង តែទីក្រុងមូស្គូ នៅតែបន្តវាយប្រហារខ្លួនធម្មតា មិនដូចការលើកឡើងរបស់លោក ពូទីន ថានឹងបញ្ឈប់នោះទេ។

លោក Tymur Tkachenko ប្រធានរដ្ឋបាលយោធារបស់ទីក្រុងគៀវ បានបញ្ជាក់ថា ប្រទេសរុស្ស៊ីវាយប្រហារលើទីក្រុងគៀវ ក្នុងទំហំគួរសម ស្របពេលអាកាសធាតុត្រជាក់ខ្លាំងនេះ។

សេវាសង្គ្រោះបន្ទាន់ រាយការណ៍ថា មានអ្នករងរបួស ៣ នាក់។

គួរបញ្ជាក់ថា សីតុណ្ហភាព​ ពេលយប់​បាន​ធ្លាក់ចុះ​ដល់ -១៧អង្សាសេ​នៅ​ក្រុង​គៀវ ហើយ​ធ្លាក់ចុះ​ដល់ -២៣អង្សាសេ​នៅ​ក្រុង​ខាគៀវ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment