ក្លឹប​ព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីហើយថ្ងៃនេះដើម្បីចូលរួមប្រកួតពាន Shopee Cup

នៅថ្ងៃនេះក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី​ ហើយ ដើម្បីចូលប្រកួតពានរង្វាន់ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup 2025/2026 (Group B) ជាមួយក្លឹបបាល់ទាត់ប្រទេសសិង្ហបុរី ឡាយអិនស៊ីធី សែល័រ (Lion City Sailors FC)។

Lion City នឹងត្រូវបើកកីឡដ្ឋាន Jalan Besari ទទួលព្រះខ័នរាជស្វាយរៀង ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៧និង៣០នាទីយប់។ក្នុងជំនួបនេះព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះដាច់ខាតដើម្បីអាចប្រជែងកៅអី ​វគ្គ៤ក្រុម​ចុងក្រោយនៃពានរង្វាន់ខាងលើ ត្បិតអីក្រុម Lion City អស់ឱកាសទៅវគ្គបន្តហើយ៕

Written by 

Related posts

Leave a Comment