បន្ទាយមានជ័យ ៖ ដោយមានការធ្វេសប្រហែសពី អាណាព្យាបាល បណ្ដាលឲ្យក្មេងកៗចំនួនបីនាក់ បានលង់ទឹកស្លាប់នៅភូមិអន្លង់ថ្ងាន់លិច នៃឃុំបត់ត្រង់ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនាចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ សាខាកាកបាទក្រហមខេត្ត អនុសាខា បានអញ្ជើញចូលរួមបុណ្យសព និងបាននាំយកនូវអំណោយមនុស្សធម៌ និងថវិកាមួយចំនួនផ្ដល់ជូនដល់ក្រុមគ្រួសារនៃសពចំនួនបីនាក់ ទីមួយមានឈ្មោះ ឆាយ សុជាតា ភេទស្រីអាយុ ៥ឆ្នាំ ទីពីរឈ្មោរ៉េន សុផា ភេទប្រុសអាយុបីឆ្នាំ និងទីបីមានឈ្មោះនិងទីបី ឈ្មោះ រឿម ឋាន:រ៉ាភេទប្រុសអាយុពីឆ្នាំ សពក្មេងបីនាក់នេះគឺជាបងប្អូននឹងគ្នា។ លោក ឃុនវុទ្ធី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមតំណាងឯកឧត្តមអ៊ុរាត្រីប្រធានគណៈកម្មាធិការសាខាមានទឹកចិត្តអាណិតជាពន់ពេក ចំពោះសពក្មេងៗ ហើយក៏ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនិងបានចូលរួមសោកស្ដាយចំពោះ ក្រុមគ្រួសារដែលបានបាត់បង់កូន ជាទីស្រឡាញ់ក្នុងនាមសាខាកាកបាទក្រហមខេត្តក៏សូមធ្វើការផ្ដាំផ្ញើទៅដូចជាការអំពាវនាវដល់អាណាព្យាបាលទាំងអស់សូមកុំឲ្យមានការធ្វេសប្រហែសចំពោះកូនចៅលេងទឹក ដោយគ្មានមនុស្សធំនៅក្បែរនោះឡើយ ។ គួរបញ្ជាក់ថាអំណោយមនុស្សធម៌របស់កាកបាទក្រហមនាពេលនេះគ្រួសារសពនីមួយៗ ទទួលបានអង្ករ ៥០គីឡូក្រាម មីមួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ទឹកសុទ្ធ៥យួរ ទឹកក្រូច ២កេស និងថវិកាមួយចំនួន។ ដោយឡែកអនុសាខាស្រុក និងអាជ្ញាធរមូលដ្ឋានបានផ្តល់នូវអង្ករ ៥០គីឡូក្រាម មី២កេសទឹកសុីអុីវ ២យួរ និងថវិការមួយចំនួន៕





