ប្រតិបត្តិការសងសឹកប្រឆាំងយុទ្ធជនឃឺដពីសំណាក់កងកម្លាំងស៊ីរី កំពុងបន្តយ៉ាងក្ដៅគគុក ក្នុងខេត្តអាឡិបប៉ូ

កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលអន្តរកាលស៊ីរី បានចាប់ផ្តើមប្រតិបត្តិការសងសឹកប្រឆាំងនឹងយុទ្ធជនមកពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយឃឺដ និងសម្ព័ន្ធមិត្តពួកគេនៅជិត Deir Hafer នៅលើច្រាំងខាងលិចនៃទន្លេ Euphrates ក្នុងខេត្តអាឡិបប៉ូរបស់ប្រទេសស៊ីរី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ទីបញ្ជាការប្រតិបត្តិការ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន SANA។

របាយការណ៍ បានឱ្យដឹងថា សកម្មភាពសងសឹកប្រឆាំងនឹងទីតាំងរបស់ពួកសកម្មប្រយុទ្ធគណបក្សកម្មករឃឺដ និងសំណល់នៃរបបដែលត្រូវបានបណ្តេញចេញដែលមានសម្ព័ន្ធមិត្តជាមួយ SDF គឺនៅក្នុងទីក្រុង Deir Hafer ។

យោងតាមសេចក្តីថ្លែងការណ៍ ការវាយប្រហារនឹងកំណត់គោលដៅលើទីតាំងសម្ព័ន្ធមិត្តឃឺដនៅទីក្រុងអាឡិបប៉ូ។

ទីបញ្ជាការប្រតិបត្តិការ ក៏បានអំពាវនាវដល់អ្នកដែលរស់នៅក្នុងទីក្រុង ឱ្យជម្លៀសចេញឆ្ងាយពីតំបន់មួយចំនួនដែលប្រតិបត្តិការនឹងត្រូវបានអនុវត្ត។

នៅថ្ងៃទី១៣ ខែមករា បញ្ជាការកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអារ៉ាប់ បានប្រកាសទឹកដីដែលមានទីតាំងនៅភាគខាងកើតនៃទីក្រុងអាឡិបប៉ូជាតំបន់យោធាបិទជិត ហើយចោទប្រកាន់ SDF ថាបានប្រើប្រាស់ជាយក្រុងនោះដើម្បីបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក ដោយបានធ្វើការវាយប្រហារលើតំបន់លំនៅដ្ឋាន ប៉ុស្តិ៍កងទ័ពស៊ីរី និងកងកម្លាំងសន្តិសុខផ្ទៃក្នុង កាលពីដើមខែមករា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment