ត្រាំ ថាជម្រើសអាមេរិកសម្រាប់បញ្ហា ហ្គ្រីនឡែន មានទាំងពិបាក និងស្រួល

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បាននិយាយថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងសម្រាប់សហរដ្ឋអាមេរិក ដើម្បីទិញយក ហ្រី្គនឡែន តាម «វិធីងាយស្រួល» ឬ «វិធីលំបាក»។

ប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា ខ្ញុំចង់ធ្វើកិច្ចព្រមព្រៀងតាមវិធីងាយស្រួល ប៉ុន្តែប្រសិនបើយើងមិនធ្វើវាតាមវិធីងាយស្រួលបានទេ យើងនឹងធ្វើវាតាមវិធីលំបាក ដោយបន្ថែមថា លោក នឹងធ្វើអ្វីមួយលើកោះហ្រ្គីនឡែន មិនខ្វល់ថាពួកគេពេញចិត្ត ឬអត់ទេ។

នៅពេលសួរអំពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា សេតវិមាន កំពុងពិចារណាបង់ប្រាក់ឱ្យ ហ្រ្គីនឡែន សម្រាប់កិច្ចព្រមព្រៀងដើម្បីក្លាយជាទឹកដីសហរដ្ឋអាមេរិក។

លោក Jesper Moller Sorensen ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំសហរដ្ឋអាមេរិក និងលោក Jacob Isbosethsen ប្រធានតំណាងកោះហ្រ្គីនឡែនប្រចាំសហរដ្ឋអាមេរិក បានជួបជាមួយមន្ត្រីសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក។

នៅថ្ងៃអង្គារ សេតវិមាន បានចេញសេចក្តីថ្លែងការណ៍មួយដោយថា ការប្រើប្រាស់យោធាសហរដ្ឋអាមេរិក តែងតែជាជម្រើសទីមួយសម្រាប់លោក ត្រាំ ជាជាងការទិញកោះនេះ។

ទោះជាយ៉ាងណា ទាំងកោះហ្គ្រីនឡែន និងប្រទេសដាណឺម៉ាក បានបញ្ជាក់យ៉ាងច្បាស់ថាកោះនេះមិនមែនសម្រាប់លក់ទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment