ប្រទេសចិនចេញផ្សាយសៀវភៅសស្តីពី « ការគ្រប់គ្រងនិងរំសាយអាវុធ និងការបង្ការការរីកសាយភាយអាវុធរបស់ប្រទេសចិនក្នុងយុគសម័យថ្មី »

ថ្ងៃទី ២៧ ខែវិច្ឆិកា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពី « ការគ្រប់គ្រងនិងរំសាយអាវុធ និងការបង្ការការរីកសាយភាយអាវុធរបស់ប្រទេសចិនក្នុងយុគសម័យថ្មី »។

សៀវភៅសបានលើកឡើងថា ឈានចូលយុគសម័យថ្មី ក្រោមការចង្អុលបង្ហាញពីគំនិតសង្គមនិយមមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ប្រធានរដ្ឋចិន,   ប្រទេសចិនបានជំរុញការកសាងទំនើបកម្មតាមបែបផែនចិនយ៉ាងម៉ឺងម៉ាត់ សម្របតាមសំឡេងអំពាវនាវរួមនៃសហគមន៍អន្តរជាតិ អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល ,គំនិតផ្តួចផ្តើមសន្តិសុខសកល, គំនិតផ្តួចផ្តើមអរិយធម៌សកល , គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល  ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ។ រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសនេះជាពិសេស  ដើម្បីបកស្រាយដោយគ្រប់ជ្រុងជ្រោយនូវគោលនយោបាយនិងការអនុវត្តនៃការគ្រប់គ្រងនិងរំសាយអាវុធ និងការបង្ការការរីកសាយភាយអាវុធរបស់ប្រទេសចិនក្នុងយុគសម័យថ្មី,   ពិពណ៍នាអំពីការផ្តួចផ្តើមរបស់ចិនក្នុងវិស័យងើបឡើងថ្មីស្តីពីអភិបាលកិច្ចសន្តិសុខអន្តរជាតិដូចជាលំហអវកាស   បណ្តាញអ៊ីនធឺណិត បញ្ញាសិប្បនិម្មិតជាដើម បង្ហាញពីការតាំងចិត្តដ៏មុតមាំរបស់ចិនចំពោះការគាំពារសន្តិភាពនិងសន្តិសុខសកល  អំពាវនាវបណ្តាប្រទេសលើពិភពលោក ឱ្យពួតដៃគ្នាជំរុញដំណើរការគ្រប់គ្រងអាវុធ  ។

ក្រៅពីបុព្វកថា សេចក្តីសន្និដ្ឋាន និងឯកសារយោង  សៀវភៅសនេះចែកជាប្រាំផ្នែក ដោយឡែកពីគ្នាគឺ ៖ សន្តិភាពនិងការគ្រប់គ្រងអាវុធអន្តរជាតិមានសភាពស្មុគស្មាញ, ជំហរនយោបាយនៃការគ្រប់គ្រងអាវុធរបស់ចិនក្នុងយុគសម័យថ្មី, ចូលរួមជាលក្ខណៈស្ថាបនាក្នុងដំណើរការគ្រប់គ្រងអាវុធអន្តរជាតិ, នាំមុខការធ្វើអភិបាលកិច្ចសន្តិភាពអន្តរជាតិក្នុងវិស័យងើបឡើងថ្មី, ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីការបង្ការការរីកសាយភាយអាវុធនិងប្រើប្រាស់បច្ចេកវិទ្យាដោយសន្តិភាព៕

Written by 

Related posts

Leave a Comment