ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការខកចិត្តដែលទទួលបានដំណឹងថាលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅមិនទាន់បានអាន និងពិនិត្យសេចក្តីព្រាងសំណើសន្តិភាពដែលរៀបចំដោយរដ្ឋបាលអាមេរិក ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន រួចរាល់នៅឡើយ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅមជ្ឈមណ្ឌលសិល្បៈសម្តែង John F. Kennedy ថា ខ្ញុំមានការខកចិត្តបន្តិចដែលដឹងថា លោក ហ្សេលេនស្គី នៅមិនទាន់បានអានសំណើនេះនៅឡើយទេ។
លោក ត្រាំ បានកត់សម្គាល់ថា ប្រជាជនអ៊ុយក្រែន គឺពេញចិត្តនឹងសំណើរបស់រដ្ឋាភិបាលអាមេរិក។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានស្នើឡើងនូវផែនការសន្តិភាព ២៨ ចំណុច ដើម្បីដាក់ជូនសម្រាប់ដោះស្រាយបញ្ហាជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដោយរង់ចាំតែការឯកភាពពីភាគីទាំង ២ ប៉ុណ្ណោះ៕

ដោយ៖ ពេជ្រ
