​ព្រឹកនេះសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា បានបញ្ជូនគ្រូ​បង្វឹក​ និង​​កីឡាករ-កីឡាការិនី សរុប៨រូបចូលរួមស៊ីហ្គេមនៅថៃ

នៅព្រឹកថ្ងៃទី៨ ខែឆ្នូ ឆ្នាំ២០២៥នេះ គ្រូ​បង្វឹក​ និង​កីឡាករ ​កីឡាការិនី​ក្រុមជម្រើសជាតិកម្ពុជា លើប្រភេទកីឡាហែលទឹក​ បាន​ធ្វើដំណើរចេញទៅប្រទេសថៃ ហើយ ដើម្បី​ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា​ស៊ីហ្គេម​ លើកទី៣៣ ឆ្នាំ២០២៥ (33rd SEA Games 2025) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី​៩ ដល់ថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២៥ នៅក្នុងទី​ក្រុងបាងកក​ ព្រះរាជាណាចក្រថៃ។

សមាសភាពចូលរួមមាន៖

១. លោក នាង​ សូរិទ្ធិយ៉ា គ្រូ​បង្វឹក​

២. កញ្ញា​ ហែម វិទិនី​ គ្រូជំនួយ​

៣. លោក សុខ​ ឥស្សរ:​ កីឡាករ​

៤. លោក ទូ​ ថាវរ:​ កីឡាករ

៥. លោក វ៉ាន់អូស្ពិន​ ពិទ័រសុខា កីឡាករ

៦. លោក មនត្រស​ ផាន​សុវណ្ណ​អារុន កីឡាករ

៧. កញ្ញា​ ជូលៀ​ ម៉ារី​ភូ កីឡាការិនី​

៨. កញ្ញា​ សាក់ប៊ុន​ ហាលីរ៉ូស កីឡាការិនី​

Written by 

Related posts

Leave a Comment