ទឹកជំនន់ នៅតែបន្តកើតមាននៅក្នុងខេត្តចំនួន ១៤ ដែលភាគច្រើននៅតំបន់វាលទំនាបកណ្តាលនៃប្រទេសថៃ។

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ទឹកជំនន់នៅតែបន្តកើតមាននៅក្នុងខេត្តចំនួន ៨ នៅតំបន់វាលទំនាបកណ្តាល ដោយរួមមាន ខេត្តឧត្យាថានី (ស្រុកមឿង), ខេត្តស៊ីងបុរី (ស្រុកអ៊ីនបុរី ព្រហ្មបុរី បាងរ៉ាចាន់ ថាឆាង), ខេត្តអាងថង (ស្រុកប៉ាម៉ុក វិសេសឆៃចាន់ ឆៃយ៉ូ មឿង), ខេត្តសុផាន់បុរី (ស្រុកមឿង បាងផ្លាម៉ា សុងភីណង អ៊ូថង ស្រីប្រាចាន់ ដុនចេឌី ដើមបាងណាងប៊ុត), ខេត្តអយុធ្យា (ស្រុកសេណា ផាកហៃ បាងបាន បាងសៃ បាងប៉ាអ៊ីន ព្រះនគរស៊ីអយុធ្យា បាងប៉ាហាន បាងសៃ បានភរេក មហារ័ត្ន ឡាត់ប៊ូអាហ្លួង នគរហ្លួង វ៉ាងណយ), ខេត្តបធុមថានី (ស្រុកមឿង សំខុក), ខេត្តណុនថាបុរី (ស្រុកមឿង ប៉ាកក្រេត បាង ក្រៃ បាង ប៊ូថុង), ខេត្តនគរវត្ត (ស្រុកបាងលេន សាំប្រាន នគរឆៃស៊ី) ។
គួរបញ្ជាក់ថា នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បន្ថែមថា ទឹកជំនន់កំពុងប៉ះពាល់ដល់មនុស្សចំនួន ៦៩០.៤៤៩ នាក់ ខណៈខេត្តដែលលិចលង់ខ្លាំងជាងគេគឺ សុផាន់បុរី អាយុធ្យា និងនគរវត្ត៕


ដោយ៖ ពេជ្រ
