លោក Koji Gyotoku គ្រូបង្គោលរបស់ក្រុមជម្រើសជាតិ កម្ពុជា អាយុក្រោម ២៣ ឆ្នាំ បានបង្ហើបពីកត្តា ២ ដែលនឹងជួយឱ្យ ក្រុមម្ចាស់ផ្ទះកម្ពុជា មានប្រៀបលើក្រុមគូប្រជែងទាំង ៣ ក្នុងពូល G សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup™ Saudi Arabia 2026។
មុនការប្រកួតលោក Koji បានមើលឃើញពីផលចំណេញ ២ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះទី ១ គឺមិនបាច់ធ្វើដំណើរ និងទី ២ គឺការស៊ាំជាមួយអាកាសធាតុស្រាប់។ ដូច្នេះកត្តាទាំងនេះ នឹងជួយឱ្យ កម្ពុជា អាចធ្វើបានល្អក្នុងការប្រកួតវគ្គជម្រុះនេះ៕(កម្ពុជាថ្មី)
