ទួរគី៖ ការ​រក្សា​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្កាហ្សា​ គឺ​ជា​រឿង​ដ៏​សំខាន់    

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាននិយាយថា បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្រ្ទីប គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យ ហើយថាការរក្សាឱ្យស្ថានភាពដូចបច្ចុប្បន្ន គឺមានសារៈសំខាន់ណាស់។

លោក Erdogan បានលើកឡើងបែបនេះ ក្នុងអំឡុងពេលជួបជាមួយព្រះអង្គម្ចាស់នៃប្រទេសគុយវ៉ែត Emir Mashal al-Ahmad al-Sabah ។

យោងតាមការិយាល័យរបស់លោក Erdogan បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ថា លោក សង្កត់ធ្ងន់លើសារៈសំខាន់បំផុតនៃការរក្សាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលសម្រេចបានយ៉ាងលំបាក។

ប្រធានាធិបតី​តួ​ក​គី​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​គុយវ៉ែត​ជា​ផ្នែក​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ឈូង​សមុទ្រ​ពែរ្ស។ ប្រធានបទ​នៅប្រទេស​ស៊ីរី​ ក៏ត្រូវ​បាន​លើក​ឡើង​ផង​ដែរ​ក្នុង​អំឡុង​ពេល​ជួប​ជាមួយ​ព្រះអង្គម្ចាស់ប្រទេសគុយវ៉ែត។

ការិយាល័យបានកត់សម្គាល់ថា ប្រធានាធិបតី ក៏បានទួរគីប្តេជ្ញាការពារឯកភាពនយោបាយ និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរីហើយចង់ឆ្ពោះទៅមុខជាមួយរដ្ឋអារ៉ាប់ជាបងប្អូនក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាជនស៊ីរី ផងដែរ៕

ដោយ៖. ពេជ្រ

Written by 

Related posts

Leave a Comment