ប្រទេសចិនមានការដាក់ពង្រាយជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងដំណើរការជំរុញ ធ្វើទំនើបកម្ម គឺប្លង់រួម “ប្រាំក្នុងមួយ” ដែលជាការរចនាកម្រិតកំពូលសម្រាប់ការអភិវឌ្ឍជាតិដែលធ្វើឡើងដោយបក្សកាន់អំណាច។
ប្លង់រួម “ប្រាំក្នុងមួយ” ត្រូវបានលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping នៅក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ ក្នុងឆ្នាំ ២០១២ ដែលគ្របដណ្តប់ លើវិស័យសំខាន់ៗចំនួនប្រាំ គឺការកសាងសេដ្ឋកិច្ច ការកសាងនយោបាយ ការកសាងវប្បធម៌ ការកសាងសង្គម និងការកសាងអរិយធម៌អេកូឡូស៊ី។ ស្នូលនៃយុទ្ធសាស្រ្តនេះ គឺដើម្បីបំបែករូបមន្តកំណើនសេដ្ឋកិច្ចតែមួយវិមាត្រ និងចាត់ទុកការកសាងទំនើបកម្មជាសរីរាង្គទាំងមូលសម្រាប់ការធ្វើផែនការរួម៖
ការកសាងសេដ្ឋកិច្ច គឺជាភារកិច្ចស្នូល ដើរតួនាទីជាមូលដ្ឋានក្នុងការធ្វើទំនើបកម្ម និងផ្តល់មូលដ្ឋានសម្ភារៈសម្រាប់វិស័យផ្សេងៗទៀត។
ការកសាងនយោបាយមានមុខងារធានាដល់ប្រព័ន្ធច្បាប់។ ប្រទេសចិនធានានូវការអនុវត្តគោលនយោបាយសេដ្ឋកិច្ច ច្បាប់កំណត់នៃការបន្តវេនមរតកវប្បធម៌ និងអភិបាលកិច្ចសង្គមប្រកបដោយសណ្តាប់ធ្នាប់ តាមរយៈការកែលម្អប្រព័ន្ធអភិបាលកិច្ចនិងការអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។
ការស្ថាបនាវប្បធម៌ដើរតួនាទីក្នុងការដឹកនាំផ្នែកស្មារតី។ ប្រទេសចិនប្រើប្រាស់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់ និងគុណតម្លៃស្នូលសង្គមនិយម ដើម្បីប្រមូលផ្តុំគំនិតឯកភាពសង្គម ផ្តល់កម្លាំងចលករខាងវប្បធម៌សម្រាប់ការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និងផ្តល់ការគាំទ្រដល់ការកសាងនយោបាយ និងសង្គមជាមួយនឹងអំណាចទន់របស់ជាតិ។
ការកសាងសង្គមមានមុខងារលំនឹងស្ថេរភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ តួយ៉ាង ប្រព័ន្ធសន្តិសុខសង្គមដ៏ធំបំផុតរបស់ពិភពលោក ដូចជាប្រព័ន្ធធានារ៉ាប់រងសោធននិវត្តន៍ និងប្រព័ន្ធធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តដែលគ្របដណ្តប់លើមនុស្ស ចំនួន ១,១ ពាន់លាននាក់ និង១.៣ លាននាក់ និងកម្ចីដល់កសិករទំហំ ១០ ទី្រលានយាន់ប្រាក់ចិនបានឆ្លុះបញ្ចាំងពីការសម្របសម្រួលនៃធនធានរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានបង្កើតបរិយាកាសសង្គមដ៏មានស្ថេរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
ការកសាងអរិយធម៌អេកូឡូស៊ី គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រទេសចិនបានកំណត់ជិតមួយភាគបីនៃទំហំដីរបស់ប្រទេសជា “ខ្សែបន្ទាត់ក្រហមសម្រាប់ការពារអេកូឡូស៊ី” ដែលគ្របដណ្តប់ធនធានធម្មជាតិ ដូចជាព្រៃឈើវាលស្មៅ ដីសើម វាលខ្សាច់ និងផ្ទាំងទឹកកកជាដើម។ លើសពីនេះ ប្រទេសចិនក៏ បានគូស “ខ្សែបន្ទាត់ក្រហមនៃដីស្រែចំការជាមូលដ្ឋាននិងជាស្ថាពរ” ដើម្បីធានាថា ប្រជាជនចិនកាន់ចានបាយនៅក្នុងដៃរបស់ខ្លួន និង “ខ្សែបន្ទាត់ព្រមានអំពីការអភិវឌ្ឍន៍ទីក្រុង” ដើម្បីបង្កាកុំឱ្យអភិវឌ្ឍទីក្រុងដោយគ្មានដែនកំណត់។ “ខ្សែបន្ទាត់ទាំងបី” នេះបានធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារបរិស្ថាន ដែលសម្រេចបាននូវការចង់បានភ្នំមាសភ្នំប្រាក់ផង និងចង់បានភ្នំបៃតង និង ទឹកថ្លា ផង។
ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ តាមរយៈការដាក់ពង្រាយ និងអនុវត្តជាក់ស្តែងខាងអភិបាលកិច្ចអំពីប្លង់មេ “ប្រាំក្នុងមួយ” ប្រទេសចិនបានរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមប្រហែល ៦% ខណៈពេលដែលកាត់បន្ថយការប្រើប្រាស់ថាមពលក្នុងមួយឯកតានៃផលិតផលក្នុងស្រុកសរុបចំនួន ២៦% និងបង្កើនសន្ទស្សន៍សុភមង្គលជាតិ ១៨%ដែលបង្ហាញពីអត្ថប្រយោជន៍ពហុវិមាត្រនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕
