កិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ី នៅហុងគ្រី កំពុងស្រពេចស្រពិល

លោក ដូណាល់ ត្រាំ បាននិយាយថា លោក មិនចង់ឱ្យកិច្ចប្រជុំណាមួយត្រូវខ្ជះខ្ជាយពេលវេលានោះទេ។

លោក ត្រាំ បានលើកឡើងបែបនេះ បន្ទាប់ពីផែនការពិភាក្សាទល់មុខជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អំពីសង្គ្រាមនៅអ៊ុយក្រែន កំពុងមិនច្បាស់លាស់ អាចនឹងត្រូវបានផ្អាក។

នៅក្នុងសុន្ទរកថា នៅសេតវិមាន កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី​អាមេរិក​រូបនេះ បាន​បញ្ជាក់​ថា ចំណុច​សំខាន់​មួយ​ គឺក្រុងមូស្គូ នៅ​តែ​មិនព្រមបញ្ឈប់​ការ​ប្រយុទ្ធ​នៅ​តាម​ខ្សែ​ជួរ​មុខ​បច្ចុប្បន្ន​។

ទោះជាយ៉ាងណា មន្ត្រីសេតវិមាន បានឱ្យដឹងថា បច្ចុប្បន្ននេះមិនមានផែនការជាក់លាក់ សម្រាប់កិច្ចប្រជុំ ត្រាំ-ពូទីន នោះទេ ។

មិនមានភាពសមស្របគ្នារវាងសំណើរបស់សហរដ្ឋអាមេរិក និងរុស្ស៊ី ក្នុងការឈានដល់សន្តិភាព ក្នុងសប្តាហ៍នេះ ដែលហាក់ដូចជាធ្វើឱ្យឱកាសនៃកិច្ចប្រជុំកំពូល កាន់តែដកឃ្លា៕

ដោយ៖ ពេជ្រ          

Written by 

Related posts

Leave a Comment