ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ បានឡើងមកឈរលេខ២ ក្នុងពូល ខ ជាបណ្ដោះអាសន្ន ក្រោយយកឈ្នះលើក្រុមភ្ញៀវខេត្តកណ្ដាល ដោយលទ្ធផល ៣-២ ក្នុងសប្ដាហ៍ទី៧ នៃការប្រកួតពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត។
តាមរយៈលទ្ធផលនេះធ្វើឡើងឲ្យខេត្តកំពង់ស្ពឺ ឡើងឈរលេខ២ ក្នុងពូល “ខ” ក្រោយឆ្លងកាត់ការប្រកួត៤លើក ឈ្នះ២ ស្មើ១ និងចាញ់១ មាន៧ពិន្ទុ ខណៈខេត្តកណ្ដាល មាន៤ពិន្ទុ៕
