ប្រធានសហព័ន្ធបាល់ទាត់ពិភពលោកដែលហៅកាតថា FIFA លោក Gianni Infantino ត្រូវបានកំណត់នឹងធ្វើទស្សនកិច្ចនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ២៥ ខែតុលា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលបាល់ទាត់អាស៊ាន(ASEAN Football Summit 2025)។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍បាល់ទាត់អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការបាល់ទាត់ និងការអភិវឌ្ឍនៅទូទាំងអាស៊ីអាគ្នេយ៍។
ក្នុងអំឡុងពេលធ្វើដំណើររបស់គាត់ Infantino ក៏ត្រូវបានគេរំពឹងថានឹងទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិបណ្តុះបណ្តាល (NTC) នៅ Putrajaya ដែលនឹងបម្រើឱ្យជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការអភិវឌ្ឍបាល់ទាត់ជាតិរបស់ម៉ាឡេស៊ី ក្រោមសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM)៕
