ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំ នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមភ្ញៀវអូម៉ង់ ក្នុងជំនួបបើកឆាកពូល G នៃវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 នាវេលាម៉ោង៧៖០០នាទីយប់នេះ។ ចំណែកគូរទៀត អ៊ីរ៉ាក់ ជួប ប៉ាគីស្ថាន វេលាម៉ោង ៤:០០នាទីល្ងាចនៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា។
គួរបញ្ជាក់ថា កម្ពុជា គឺទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះពានរង្វាន់ AFC U23 Asian Cup សម្រាប់ជម្រុះពូល G។ ចំណែកប្រកួតទី ២ ត្រូវជួបជាមួយក្រុម ប៉ាគីស្ថាន នៅថ្ងៃទី ៦ ខែ កញ្ញា និងការប្រកួតទី ៣ ត្រូវជួបក្រុម អ៊ីរ៉ាក់ នៅថ្ងៃទី ៩ ខែ កញ្ញា៕
