គ្រូបង្វឹកអារូបា លើកឡើងបែបនេះ មុនប៉ះកម្ពុជា

លោក Marvic Bermudez គ្រូបង្វឹកក្រុមជម្រើសជាតិអារូបា បាននិយាយក្នុងសន្និសីទសារព័ត៌មាន​មុនប៉ះក្រុមគោព្រៃកម្ពុជា​ថា​ មកទល់ពេលនេះក្រុមរបស់លោកហាក់សាំជាមួយពេលវេលាច្រើនជាងមុនហើយ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះនៅបន្សាំខ្លួននៅឡើយ ដ្បិតក្រុមលោកនៅមានបញ្ហាដោយសារការធ្វើដំណើរឆ្លងម៉ោង ​ ស្របពេលដែលម៉ោងនៅអារូបា ខុសគ្នាជាមួយម៉ោងកម្ពុជា ដល់ទៅ ១១ម៉ោង បូកផ្សំនឹងការធ្វើដំណើរដល់ទៅ ៤ជើងហោះហើរ គឺហោះពីប្រទេសអារូបា ទៅប្រទេសប៉ាណាម៉ា ពីប៉ាណាម៉ា ទៅប្រទេសហូឡង់ ពីហូឡង់ ទៅប្រទេសសិង្ហបុរី រួចទើបពីសិង្ហបុរី មកប្រទេសកម្ពុជា។ទោះបែបនេះក្ដី លោករំពឹងថាការប្រកួត​យប់នេះកូនក្រុមរបស់លោកនឹងត្រៀមខ្លួនរួចរាល់ល្អជាងមុន។

សូមជម្រាបថា ក្រុមជម្រើសជាតិអារូបា បានប្រកួតចាញ់ក្លិបបាល់ទាត់វិសាខា​ ៣-១ នៅកិឡដ្ឋានព្រីនស៍ ក្នុងការប្រកួតមិត្តភាពនៅលើទឹកដីប្រទេសកម្ពុជា៕

Written by 

Related posts

Leave a Comment