ក្រុមឧទ្ទាមស៊ូដង់ ប្រកាសសុំជំនួយក្រោយការរអិលបាក់ដីសម្លាប់មនុស្សជាង ១,០០០ នាក់ 

ក្រុមឧទ្ទាម The Sudan Liberation Movement/Army បានឱ្យដឹងថា ការរអិលបាក់ដី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,០០០ នាក់ នៅតំបន់ភ្នំ Marra ដាច់ស្រយាលនៅភាគខាងលិចប្រទេសស៊ូដង់។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមនេះ បានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបង្កឱ្យមានការបាក់ដី ខណៈចលនានេះ អំពាវនាវសុំជំនួយមនុស្សធម៌ពីអង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ រួមទាំងអន្តរជាតិផ្សេងទៀត។

តំបន់ភ្នំ Marra ដែលរងគ្រោះ គឺមានជនភៀសសឹកជាច្រើនមកពីខេត្ត North Darfur បានស្វែងរកការជ្រកកោន បន្ទាប់ពីសង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ។

សង្គ្រាមស៊ីវិលដែលបានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ពស៊ូដង់ និង RSF ធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងគ្រោះទុរ្ភិក្ស និងនាំឱ្យមានការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅក្នុងតំបន់ Darfur ភាគខាងលិច។

ការប៉ាន់ប្រមាណសម្រាប់ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមស៊ីវិលមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ប៉ុន្តែមន្ត្រីអាមេរិកម្នាក់ កាលពីឆ្នាំមុន ប៉ាន់ប្រមាណថាមនុស្សរហូតដល់ ១៥០,០០០ នាក់ ត្រូវបានសម្លាប់ចាប់តាំងពីអរិភាពចាប់ផ្តើមនៅឆ្នាំ ២០២៣ ហើយប្រហែល ១២ លាននាក់ ភៀសខ្លួន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment