​នៅដើមសប្តាហ៍ទីមួយ រយ:ពេល១ខែ នេះទីផ្សារផលិតផលខ្មែរ (ផ្សារចុងសប្តាហ៍) ខេត្តតាកែវ នៅតែ​​ទាក់ទាញភ្ញៀវមកជាបន្តរបន្ទាប់

តាកែវ៖ នៅថ្ងៃចុងសប្តាហ៍នេះ ទិដ្ឋភាពនៅបរិវេណសួនច្បារមាត់បឹងតាកែវ ទល់មុខមហោស្រពខេត្តតាកែវ កាន់តែមានភាពអ៊ូអរ ដោយមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើន បានមកទស្សនា និងគាំទ្រយ៉ាងផុសផុលនូវ “ផ្សារផលិតផលខ្មែរ (ផ្សារចុងសប្តាហ៍)” ខេត្តតាកែវ ដែលបន្តបើកដំណើរការលក់កសិផល និងផលិតផលខ្មែរ។

ផលិតផលដែលដាក់លក់មានភាពសម្បូរបែប រួមមាន គ្រឿងទេស អាហារកែច្នៃ បន្លែ ផ្លែឈើ ត្រីសាច់ ជាច្រើនមុខ ដែលសុទ្ធសឹងតែជាស្នាដៃរបស់កសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តតាកែវផ្ទាល់។

សូមអញ្ជើញចូលរួមគាំទ្រផលិតផលក្នុងស្រុក ដើម្បីលើកស្ទួយជីវភាពកសិករ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ ផ្សារនេះបើកលក់រៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពី ម៉ោង ៦:៣០ ព្រឹក ដល់ម៉ោង ១៨:០០ ល្ងាច។តាកែវ

Written by 

Related posts

Leave a Comment