អបអរ! ម៉ារ៉ុក ឈ្នះពាន U20 World Cup ​លើកដំបូង ក្រោយឈ្នះអាហ្សង់ទីន

ក្រុមជម្រើសជាតិ U20 ម៉ារ៉ុក ពេលនេះបានស្គាល់ការឈ្នះពានរង្វាន់ FIFA U-20 World Cup 2025 ជាលើកដំបូង ក្រោយយកឈ្នះក្រុមជម្រើសជាតិ U20 អាហ្សង់ទីន ពីវគ្គផ្តាច់ព្រ័ត្រលទ្ធផល ២-០ ហើយក៏មានក្រុមយុវជនកូឡុំប៊ី ឈរលេខ៣ បន្ទាប់ពីស៊ុតក្រុមបារាំង ១-០ ផងដែរ ដែលកម្មវិធីនេះបានរៀបចំការប្រកួតនៅទឹកដីប្រទេសឈីលី ក្នុងជំនាន់ទី២៤ នេះ ។

តាមរយៈជាម្ចាស់ជើងឯកនេះ បានធ្វើឱ្យក្រុមជម្រើសជាតិ U20 ម៉ារ៉ុក ក្លាយជាប្រទេសមកពីតំបន់អាហ្វ្រិកទី២ បានស្គាល់ការឈ្នះពានកម្រិតយុវជន U20 FIFA World Cup បន្ទាប់ពីក្រុមយុវជនហ្គាណា ធ្វើបានកាលឆ្នាំ២០០៩ ដ្បិតពានកម្រិតនេះ ក្រុម U20 អាហ្សង់ទីនឈ្នះច្រើនជាងគេ ៦ដង ។

សូជម្រាបផងថា សម្រាប់ ២០២៧ ប្រទេសដែលកំពុងនាំមុខគេពីសិទ្ធិក្លាយជាម្ចាស់ផ្ទះរៀបចំបន្តទៀតនោះ គឺមានប្រទេសអាស៊ែបៃហ្សង់ និងអ៊ូសបេគីស្ថាន ត្រៀមធ្វើសហម្ចាស់ផ្ទះរួមគ្នានៃព្រឹត្តិការណ៍ ២ឆ្នាំម្តងនេះ ខណៈប្រទេសក្នុងតំបន់អាស៊ានាឥណ្ឌូនេស៊ី និងសិង្ហបុរី ឈរលេខ២ លើសិទ្ធិដេញថ្លៃនេះ ៕

Written by 

Related posts

Leave a Comment