សង្គ្រាមហ្គាហ្សាអាចផ្ទុះវិញ ព្រោះ Netanyahu ថាក្រុមហាម៉ាស រំលោភបទឈប់បាញ់

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាយោធាឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងពួករ៉ាឌីកាល់នៅហ្គាហ្សា បន្ទាប់ពីមានការបាញ់ប្រហារនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដោយចោទប្រកាន់ចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស់ ជុំវិញការរំលោភបទឈប់បាញ់។

យោងតាមការិយាល័យនាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃអាទិត្យ កងទ័ពអ៊ីស្រាអែល បានវាយប្រហារទៅលើពួករ៉ាឌីកាល់នៅជិតទីក្រុង Rafah ភាគខាងត្បូង ដោយចោទប្រកាន់ពីបទរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៃបទឈប់បាញ់។

ការិយាល័យនាយករដ្ឋមន្ត្រីដដែល បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីក្រុមហាម៉ាស រំលោភលើបទឈប់បាញ់ លោកនាយករដ្ឋមន្ត្រី Netanyahu បានពិគ្រោះយោបល់ជាមួយ រដ្ឋមន្ត្រីការពារជាតិ និងមន្ត្រីសន្តិសុខភ្លាមៗ ហើយបញ្ជាឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងគោលដៅភេរវករនៅតំបន់ហ្គាហ្សាស្ទ្រីប។

 កងទ័ពអ៊ីស្រាអែល អះអាងថា បានវាយប្រហារនៅ Rafah ជាការឆ្លើយតបទៅនឹងការបាញ់រ៉ុក្កែតប្រឆាំងរថក្រោះ និងការបាញ់អាវុធធុនតូចដោយពួករ៉ាឌីកាល់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment