ក្រុមការងារអាជ្ញាធរមីន សហការជាមួយអង្គការដោះមីនកម្ពុជា បានបន្តផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកនៅស្រុកត្បែងមានជ័យ និងស្រុកគូលែន ខេត្តព្រះវិហារ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាមកម្ពុជា ថៃ។
អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលប្រទះឃើញគ្រាប់មីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឫវត្ថុសង្ស័យជាគ្រាប់ សូមកុំរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះ វាបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល។
សូមរាយការណ៍ជាបន្ទាន់នៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឫវត្ថុចំលែកសង្ស័យជាគ្រាប់ ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ ដូចខាងក្រោម៖
012 800 473
011 38 39 37
097 489 5600
066 612 613
063 96 34 99




