Newcastle ជិតបញ្ចប់ការទន្ទឹងរង់ចាំរយៈពេល៥៦ឆ្នាំដើម្បីឈ្នះពាន​ក្រោយ​​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ League Cup

Newcastle United បាន​ខិតទៅជិតការបញ្ចប់ការរង់ចាំរយៈពេល ៥៦ ឆ្នាំដើម្បីឈ្នះពានរង្វាន់ធំមួយ ខណៈដែលពួកគេទទួលបានកៅអីមួយក្នុងវគ្គផ្តាច់ព្រ័ត្រ ​ League Cup ជាមួយនឹងជ័យជម្នះលើក្រុម Arsenal ​ ​២-០ នៅកីឡដ្ឋាន St James’ Park ​កាលពីយប់មិញដើម្បីបញ្ចប់ការទទួលជ័យជម្នះសរុបទាំង២ជើង៤-០ ​។

​២គ្រាប់របស់ក្រុមម្ចាសផ្ទះ Newcastle យប់មិញ រកបានដោយកីឡាករ Jacob Murphy (១៩)​និងកីឡាករ Anthony Gordon (៥២) ។ លទ្ធផលនេះធ្វើឲ្យ Newcastle បានធនាកៅអីវគ្គផ្តាច់ព្រ័ត្រ League Cup ជាលើកទី២ក្នុងរយៈពេល ៣ រដូវកាលរបស់ពួកគេផងដែរ។

​Newcastle ​មិនបានឈ្នះពានធំតាំងពីឆ្នាំ១៩៥៥ មកម្លះ ហើយអាចនឹងលេងប៉ះ Liverpool ឬ Tottenham Hotspur នៅវគ្គផ្តាច់ព្រ័ត្រ Wembley នៅខែក្រោយ ខណៈពួកគេធ្លាប់សង្ឃឹមថានឹងឈ្នះពានធំ​កាលពីឆ្នាំ ២០២៣ ​ប៉ុន្តែបានចាញ់នៅវគ្គផ្តាច់ព្រ័ត្រក្រោម​ថ្វីជើងក្រុម Manchester United ៕

Written by 

Related posts

Leave a Comment