ស្ថានភាពនៅហ្គាហ្សាធម្មតាឡើងវិញហើយ បន្ទាប់ពីក្ដៅគគុកប៉ុន្មានម៉ោងមុន

យោធាអ៊ីស្រាអែល បានឱ្យដឹងថា ខ្លួនកំពុងបន្តអនុវត្តបទឈប់បាញ់នៅតំបន់ហ្គាហ្សាឡើងវិញ បន្ទាប់ពីបើកការវាយប្រហារតាមអាកាស កាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ការបំពានយ៉ាងម៉ឺងម៉ាត់របស់ពួកហាម៉ាសលើកិច្ចព្រមព្រៀង។

ការវាយប្រហារបានចាប់ផ្តើមនៅតំបន់ហ្គាហ្សាភាគខាងត្បូង បន្ទាប់ពីយោធាអ៊ីស្រាអែល អះអាងថា ភេរវករបាញ់មីស៊ីលប្រឆាំងរថក្រោះ និងកាំភ្លើងលើកងទ័ពខ្លួននៅរ៉ាហ្វា ដោយសម្លាប់ទាហាន ២ នាក់។

ទោះជាយ៉ាងណា ក្រុមហាម៉ាស បញ្ជាក់ថា ខ្លួនមិនបានដឹងអំពីការប៉ះទង្គិចណាមួយនៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែលនោះទេ។

 អ៊ីស្រាអែល បានវាយប្រហារគោលដៅរបស់ក្រុមហាម៉ាសនៅទូទាំងតំបន់ហ្គាហ្សា ដោយប្រភពពីមន្ទីរពេទ្យ រាយការណ៍ថា មនុស្សចំនួន ៤៤នាក់ ត្រូវបានសម្លាប់។

ក្រុមហាម៉ាស បានប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ប៉ុន្តែបានចោទប្រកាន់អ៊ីស្រាអែលពីការរំលោភ ហើយព្រមានថា ការវាយប្រហារអាចជំរុញស្ថានភាពឆ្ពោះទៅរកការដួលរលំទាំងស្រុងនៃកិច្ចព្រមព្រៀងផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment