លោក ម៉ុល មរកត គ្រូបង្គោលក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ ថ្លែងថា កូនក្រុមគ្រប់រូបនឹងព្យាយាមអស់ពីសមត្ថភាព ដើម្បីយកឱ្យបាន៣ពិន្ទុពីក្រុមខេត្តកណ្ដាលក្នុងការប្រកួតពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នៅរសៀលនេះ។ លោកថា ក្រុមលោកមិនទាន់អស់ឱកាសទៅវគ្គបន្តទេ ដូច្នេះសមាជិកគ្រប់រូបមិនទាន់អស់សង្ឃឹមឡើយ។
ទាក់ទងទៅនឹងការប្រមូលផ្តុំវិញ លោក មរកត ទទួលស្គាល់ថា មានការលំបាក ព្រោះសុទ្ធតែជាអ្នកធ្វើការ តែឆន្ទៈរបស់ពួកគេនៅតែខ្ពស់ ហើយសម្រាប់សមាសភាពក្រុម លោកជ្រើសរើសចេញពីអ្នកលេងក្នុងក្រុមតាមភូមិស្រុកនានាផងដែរ។ ជុំវិញការប្រកួតនៅថ្ងៃនេះតទល់ក្រុមភ្ញៀវខេត្តកណ្ដាល លោក មរកត បារម្ភពីអវត្តមានកីឡាករស្នូល២រូបដែលជាប់ពិន័យ។
ឆ្លងកាត់ការប្រកួត៣លើកក្នុងពូល “ខ” ក្រុមទាំង២មានពិន្ទុស្មើគ្នា តែខេត្តកណ្ដាលឈរលេខ២ មានផលសងគ្រាប់បាល់ប្រសើរជាងក្រុមលេខ៣ ខេត្តកំពង់ស្ពឺ៕(ប្រភពពី៖ Hun Sen Cup)
