កាលពីថ្ងៃទី១៦ ខែតុលា ឆ្នា ២០២៥ ម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) រៀបចំពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈសហព័ន្ធកីឡបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ក្រោមការដឹកនាំបុរសជនជាតិខ្មែរ លោក ខៀវ សាម៉េត ទទួលពានរង្វាន់សហព័ន្ធកីឡាបាល់ទាត់តំបន់ល្អប្រចាំឆ្នាំរបស់ AFC។
ចំណែកសហព័ន្ធកីឡាបាល់ទាត់ថៃ ទទួលបានពានរង្វាន់សមាជិក AFC ល្អប្រចាំឆ្នាំ (ថ្នាក់ពេជ្រ) វៀតណាម ទទួលបានពានរង្វាន់សមាជិក AFC ល្អប្រចាំឆ្នាំ (ថ្នាក់ពេជ្រ) ឡាវ ទទួលពានពានរង្វាន់សមាជិក AFC ល្អប្រចាំឆ្នាំ (ថ្នាក់ត្បូងទទឹម) ម៉ាឡេស៊ី ទទួលបានពានបណ្តុះបណ្តាលថ្នាល AFC ល្អប្រចាំឆ្នាំ (ថ្នាក់មេដាយប្រាក់) និងវៀតណាម ទទួលបានពានបណ្តុះបណ្តាលថ្នាល AFC ល្អប្រចាំឆ្នាំ (ថ្នាក់មេដាយសំរិទ្ធ)៕
