ការចាប់ផ្តើមអាជីវកម្មរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងសហការគ្នាដើម្បីបង្កើតយន្តហោះគ្មានមនុស្សបើកដែលមានប្រសិទ្ធភាពជាងមុន សម្រាប់កងទ័ពសហរដ្ឋអាមេរិក។ នេះបើតាមកាសែត The Wall Street Journal បានរាយការណ៍ ។

របាយការណ៍កាសែតដដែល បានបន្ថែមថា មន្ទីរបញ្ចកោណ កំពុងបង្ហាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះបច្ចេកវិទ្យារបស់អ៊ុយក្រែន។
កាសែត បានសង្កត់ធ្ងន់ថា នេះការចាប់ផ្តើមអាជីវកម្មរបស់អាមេរិក ដែលចំណាយប្រាក់រាប់ពាន់លានដុល្លារ ខណកន្លងមកជួបប្រទះការលំបាកក្នុងការបង្កើតយន្តហោះគ្មានមនុស្សបើកដែលមានប្រសិទ្ធភាព និងមានតម្លៃថោក។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនផលិតអ៊ុយក្រែន បានផលិតច្រើនជាង ២ លានគ្រឿង ក្នុងឆ្នាំ ២០២៣ ។
កាសែតនេះ ក៏បានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ក្នុងវិស័យអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើកទំនងជានឹងបន្ត ទោះបីជាមានការពិភាក្សាស្តីពីដំណោះស្រាយសន្តិភាពដ៏មានសក្តានុពលនៅអ៊ុយក្រែន ក៏ដោយ ៕

ដោយ៖ ពេជ្រ