ព្រឹកថ្ងៃទី ១ ខែ កញ្ញា លោកស្រី Peng Liyuan ភរិយារបស់លោកXi Jinpingប្រធានរដ្ឋចិន បានអញ្ជើញភរិយារបស់អ្នកដឹកនាំបរទេសដែលចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបតិ្តការសៀងហៃឆ្នាំ២០២៥ ជិះទូកទស្សនាកម្សាន្តតាមដងទន្លេហៃ នៃក្រុងធៀនជីន ។
នៅរដូវរំហើយមានធាតុអាកាសត្រជាក់ស្រួល នៅតាមដងទន្លេមានទេសភាពស្រស់ស្អាត ។ លោកស្រី Peng Liyuan និងភ្ញៀវកិត្តិយសគ្រប់រូបបានជិះទូកទស្សនាកម្សាន្តតាមដងទន្លេ និងស្តាប់ការបកស្រាយពីប្រវត្តិសាស្ត្រនិងការអភិវឌ្ឍនៃក្រុងធៀនជីន ។ លោកស្រី Peng Liyuan បានថ្លែងថា ក្រុងធៀនជីន ជាទីក្រុងដែលមានទាំងប្រវត្តិសាស្ត្រយូរអង្វែង និងភាពទាក់ទាញនៃសម័យទំនើប រំពឹងទុកថា មិត្តទាំងអស់គ្នានឹងមានអនុស្សាវរីយ៍ដ៏រីករាយ និងមិនអាចបំភ្លេចបាននៅទីក្រុងនេះ ។ ភ្ញៀវកិត្តិយសគ្រប់រូបបានកោតសរសើរពីវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសចិន ហើយក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏លេចធ្លោនៃការធ្វើទំនើបកម្មតាមបែបផែនចិនផងដែរ ៕
