ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង នាំយកអំណោយទៅជូនលោកយាយ អាន ណន និងលោកយាយ​ អាន នឿង អាយុ ៨៤ឆ្នាំ ចិញ្ចឹមចៅ ៧នាក់រស់នៅភូមិទី1 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ អនុវត្តតាមការណែនាំពីលោកគូរ ដារា ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង លោក ភាព ភារិទ្ធិ លោកស្រ៊ន គីមឆៃ អនុប្រធានលេខាធិការដ្ឋាន លោកស្រី គន់ កក្កដា អនុប្រធានហេរញ្ញិក លោកសយ ភូរី អនុប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧)ក្រុងកំពង់ឆ្នាំង រួមទាំងសមាជិក និងមានការចូលរួមពីលោក ហេង ប៊ុនថន ចៅសង្កាត់រងទី១ លោកមេភូមិ បាននាំយកអំណោយទៅជូនលោកយាយ អាន ណន និងលោកយាយអាន នឿង អាយុ ៨៤ឆ្នាំ ចិញ្ចឹមចៅ ៧នាក់ រស់នៅភូមិទី 1 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង អំណោយរួមមានដូចជា៖

   ១.អង្ករ ១០០ គ.ក (២បេ)

   ២.សារ៉ុង ១០

   ៣.កន្សែងពោះគោ ១០

   ៤.ទឹកសុទ្ធ ៥កេស

   ៥.ទឹកស៊ីអ៉ីវ ២យួរ

   ៦.ទឹកត្រី ២យួរ

   ៧.ត្រី ខ ២យួរ

   ៨.អំបិល ស្ករ ប៊ីចេង

   ៩.ថវិកា ជូនលោកយាយ២នាក់ ក្នុងម្នាក់ទទួលបាន ៣០០,០០០រៀល = ៦០០,០០០រៀល។

   ១០.កូនក្មេង៧នាក់ ម្នាក់ៗទទួលបានថវិកា ៤មុឺនរៀល = ២៨មុឺនរៀល

   ១១. មេភូមិ២នាក់ ដោយម្នាក់ៗទទួលបានថវិកា ៦០,០០០រៀល = ១២០,០០០រៀល

   ១២. ប្រជាការពារ = ១០០,០០០រៀល

   ១៣.ប្រគល់អោយក្មេងៗទិញសំលៀកបំពាក់ = 100$

សរុបជាថវិកា =1,980,000៛ (មួយលាន ប្រាំបួនរយប៉ែតសិបពាន់រៀលគត់)

Written by 

Related posts

Leave a Comment