​សប្ដាហ៍ទី៤ នៃខែសីហា ឆ្នាំ២០២៥នេះ ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ បានចំនួន ៤៤ករណី និងសម្រេចអនុញ្ញាតបានចំនួន ៣៩ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។ជាក់ស្ដែងក្នុងសប្ដាហ៍ទី៤នៃខែសីហា ក្រុមការងារសហគមន៍បានចុះ ពិនិត្យសំណើបានចំនួន ៤៤ករណី និងសម្រេចអនុញ្ញាតបានចំនួន ៣៩ករណី ទៅតាមបណ្ដាលស្រុក/ក្រុងទាំង៧ ដូចខាងក្រោម៖

– ស្រុកបន្ទាយស្រីអនុញ្ញាតបាន៦ ករណី

១-អ្នកស្រី វឿន សាវិន អាសយដ្ឋាននៅ ភូមិថ្នល់ទទឹង ឃុំព្រះដាក់ (ជួសជូលសំយាបតូប និងដំបូលទ្រុងជ្រូក)

២-អ្នកស្រី គើយ លក្ខិណា អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ (ជួសជុលសំយាបផ្ទះបាយ)

៣-អ្នកស្រី ឈៀន ស្រីរី អាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់ (ធ្វើផ្ទះថ្មី គ្រួសារកងទ័ពពាលី)

៤-អ្នកស្រី ថា សុភាស់ អាសយដ្ឋាននៅ ភូមិថ្នល់ទទឹង ឃុំព្រះដាក់ (ជួសជុលដំបូលផ្ទះ និងបង្គន់អនាម័យ)

៥-អ្នកស្រី ឈួន ចេក អាសយដ្ឋាននៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ (ធ្វើផ្ទះទំហំ៣មx៦ម)

៦-អ្នកស្រី រស់ នី អាសយដ្ឋាននៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ (ធ្វើផ្ទះទំហំ៣មx៦ម)

– ស្រុកប្រាសាទបាគងអនុញ្ញាតបាន ២ករណី

១-លោក ម៉ៃ រុំ ភូមិត្រពាំងរុន អាសយដ្ឋាននៅ ឃុំអំពិល (ជួសជុលសំយាប កឥដ្ឋចាក់សាប)

២-លោក ហូយ ប៉ែត អាសយដ្ឋាននៅ ភូមិគិរិមានន្ទ ឃុំអំពិល (តសំយាប ចាក់ដី ធ្វើរបង)

– ក្រុងសៀមរាបអនុញ្ញាតបាន ២២ករណី

១-លោក ភាវ មាច អាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក (ជួសជុលសំយាប ជួសជុលរបង)

២-លោក ឌំ ខែក អាសយដ្ឋាននៅ ភូមិគោកត្នោត សង្កាត់គោកចក (ជួសជុលដំបូលផ្ទះ និងជួសជុលសំំយាប)

៣-អ្នកស្រី សោម ធី អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (ជួសជុលសំយាប និងជួសជុលរោងលក់ដូរ)

៤-អ្នកស្រី ជុច វ៉ឹក អាសយដ្ឋាននៅ ភូមិគោកត្នោត សង្កាត់គោកចក (តសំយាបមុខផ្ទះ លាបថ្នាំជញ្ជាំងផ្ទះ)

៥-លោក ឈិន សុផល អាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក (ជួសជុលតូបលក់ដូរ)

៦-អ្នកស្រី ជិន គឹមហឿន អាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក (ជួសជុលតូបលក់ដូរ)

៧-លោក ហ៊ិម សំអុល អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (ជួសជុលរបង និងចាក់សាបមុខផ្ទះ)

៨-អ្នកស្រី មុយ ចាន់ថា អាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក (រក្សាទុកសំយាប)

៩-លោក ឡាំ សៀងលី អាសយដ្ឋាននៅ ភូមិគោកតាចាន់ សង្កាត់គោកចក (តសំយាបផ្ទះ)

១០-អ្នកស្រី ប្រាង សារ៉ូន អាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក (រំកិលប្ដូរទីតាំងផ្ទះ និងចាក់ដី)

១១-អ្នកស្រី ឆន ពៅ អាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក (ជួសជុលរបងនិងចាក់ដី)

១២-លោក ណែម សាន់ អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (តសំយាប ធ្វើបង្គន់)

១៣-អ្នកស្រី សន ស៊ុន អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (ជួសជុលផ្ទះបាយ)

១៤-អ្នកស្រី សោម សាវិន អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (ជួសជុលដំបូលនិងសសរផ្ទះ)

១៥-អ្នកស្រី កែវ រាន់ អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក (ជួសជុលដំបូលផ្ទះ និងសសរផ្ទះ ប្ដូរជើងតាង)

១៦-អ្នកស្រី ញ៉យ រ៉ូត អាសយដ្ឋាននៅ ភូមិគោកត្នោត សង្កាត់គោកចក (ដាក់តូបកាហ្វេមុខផ្ទះ)

១៧-លោក ព្រម ប្រុញ អាសយដ្ឋាននៅ ភូមិស្រះស្រង់ត្បូង សង្កាត់នគរធំ (ជួសជុលដំបូលផ្ទះ ចាក់សាបមុខផ្ទះ ធ្វើបង្គន់)

១៨-លោក ស៊ុយ សេម អាសយដ្ឋាននៅ ភូមិស្រះស្រង់ត្បូង សង្កាត់នគរធំ (ជួសជុលដំបូលផ្ទះ តសំយាបមុខផ្ទះ)

១៩-អ្នកស្រី ចេក សឿត អាសយដ្ឋាននៅ ភូមិអារក្សស្វាយ សង្កាត់នគរធំ (ចាក់សាបក្រាលការ៉ូ និងធ្វើបង្អួច)

២០-លោក ឆោម លីមល់ អាសយដ្ឋាននៅ ភូមិស្រះស្រង់ត្បូង សង្កាត់នគរធំ (ជួសជុលដំបូល ជញ្ជាំងផ្ទះ ធ្វើបង្គន់  ជួសជុលសំយាប)

២១-លោក ឆោម យ៉ុន អាសយដ្ឋាននៅ ភូមិស្រះស្រង់ត្បូង សង្កាត់នគរធំ (កឥដ្ឋក្រោមផ្ទះ និងចាក់សាប)

២២-លោក ឆាត ចំណាប់ អាសយដ្ឋាននៅ ភូមិមណ្ឌលបី សង្កាត់ស្លក្រាម (ជួសជុលតូបលក់ដូរ)

– ស្រុកអង្គរធំអនុញ្ញាតបាន ៩ករណី

១-អ្នកស្រី អំ អ៊ាប អាសយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (ជួសជុលផ្ទះជួសជុលសំយាប)

២-លោក ម៉ៅ មឿន អាសយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (ជួសជុលកន្លែងលាងម៉ូតូ)

៣-អ្នកស្រី ម៉ៅ សុផល អាសយដ្ឋាននៅ ភូមិដូនឪ ឃុំលាងដៃ (ជួសជុលទ្រុងជ្រូក)

៤- អ្នកស្រី ង៉ែម ចែម អាសយដ្ឋាននៅ ភូមិដូនឪ ឃុំលាងដៃ (ធ្វើទ្រុងមាន់)

៥-អ្នកស្រី ឃឿន ស្រីឃីម អាសយដ្ឋាននៅ ភូមិដូនឪ ឃុំលាងដៃ (ជួសជុលតូបលក់ដូរ ចាក់ដី ចាក់សាប)

៦-អ្នកស្រី គឹម ចន្ទ្រា អាសយដ្ឋាននៅ ភូមិភ្លង់ ឃុំលាងដៃ (រក្សាទុករោងគោ)

៧-អ្នកស្រី រៀន សំ អាសយដ្ឋាននៅ ភូមិត្រពាំងស្វាយ ឃុំលាងដៃ (រក្សាទុករោងដាក់សម្ភារ)

៨-អ្នកស្រី ឡុន មុំ អាសយដ្ឋាននៅ ភូមិដូនឪ ឃុំលាងដៃ (រក្សាទុកសំយាបមុខផ្ទះ)

៩-អ្នកស្រី ឡម ព្រៀវ អាសយដ្ឋាននៅ ភូមិដូនឪ ឃុំលាងដៃ (ប្ដូរសសរផ្ទះ រនូតផ្ទះ ជួសជុលសំយាបផ្ទះបាយ)

សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។

ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងលឺ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕

Written by 

Related posts

Leave a Comment