តាកែវ ៖ នៅថ្ងៃអាទិត្យទី៣១ ខែសីហា ឆ្នាំ២០២៥នេះលោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់នឹងភរិយាបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកាផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃវរៈសេនាតូចលេខ៣១៣ ចំណុះកងពលតូចថ្មើរជើងលេខ៣១ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ស សុទ្ធ មេបញ្ជាការរងកងពលតូចថ្មើជើងលេខ៣១ មេបញ្ជាការវរៈសេនាតូចលេខ៣១៣ លោកអភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ អង្គភាពជុំវិញស្រុក មេឃុំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំត្រពាំងក្រញូង ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ជាច្រើនរូប។

លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹង ក្នុងនាមសមរភូមិជួរក្រោយ យើងនឹងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ច ទោះក្នុងកាលៈទេសណាក៏ដោយ រួមជាមួយនឹងការបន្តគាំទ្រឧបត្ថម្ភបំពេញតម្រូវការរបស់បងប្អូនយុទ្ធជន ដើម្បីរួមចំណែកការពារសុខសន្តិភាព ដែលកងទ័ពបានលះបង់យ៉ាងប្តូរផ្តាច់ ឈរជើងប្រចាំការ ដើម្បីការពារបូរណភាពទឹកដី របស់ប្រទេសយើងទាំងអស់គ្នា។

លោកអភិបាលស្រុកត្រាំកក់នឹងភរិយាព្រមទាំងគណៈប្រតិភូអមដំណើរបាននាំយកនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាផ្ដល់ជូនរួមមាន៖
អង្ករ ៥បាវ ស្មើនឹង ២៥០គីឡូ
-មី ៥០កេស
ទឹកបរិសុទ្ធ ៥០កេស
-ទឹកត្រី ២០យួរ
-ទឹកស៊ីអ៉ីវ ២០យួរ
-ត្រីខ ២កេសធំ
-ពងទាសាប កូន ១,០០០គ្រាប់
-នំអន្សមខ្មែរ ១៥០នំ
និងថវិកា ៣,០០០,០០០រៀល (បីលានរៀល)។តាកែវ

