ព្រិលធ្លាក់យ៉ាងគំហុកនៅរដ្ឋធានីសេអ៊ូល រហូតសម្លាប់មនុស្ស ៤ នាក់

កូរ៉េខាងត្បូង ប្រឈមនឹងព្រិលធ្លាក់ខ្លាំង ក្នុងរយៈពេល ២ ថ្ងៃជាប់ៗគ្នា ដោយជើងហោះហើររាប់សិបជើង ត្រូវបានលុបចោល ប្រតិបត្តិការសាឡាងត្រូវផ្អាក ហើយយ៉ាងហោចណាស់មនុស្ស ៤ នាក់ស្លាប់ នៅក្នុងរដូវរងាឆ្នាំនេះ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា នេះជាលើកទី ៣ ហើយដែលមានព្រិលធ្លាក់ខ្លាំងបំផុតក្នុងរដូវរងា នៅទីក្រុងសេអ៊ូល ចាប់តាំងពីកំណត់ត្រាឆ្នាំ ១៩០៧ មក ។

ព្រិលកម្រាស់ជាង ៤០ សង់ទីម៉ែត្រ បានគ្របដណ្ដប់ផ្នែកខ្លះនៃទីក្រុងសេអ៊ូល ដោយបង្ខំឱ្យមានការលុបចោលជើងហោះហើរជាង ១៤០ ។

គួរបញ្ជាក់ថា នេះជាថ្ងៃទី ២ ជាប់ៗគ្នាដែលព្រិលបន្តធ្លាក់ក្នុងទំហំក្រាស់មកលើទីក្រុងសេអ៊ូល ស្របពេលដែលមានការព្រមានពីអាជ្ញាធរ ឲ្យមានការប្រុងប្រយ័ត្នផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment