ត្រាំ ថាតាមដាន​ក្រុម​ហាម៉ាស ឱ្យមែនទែនរឿងអនុវត្តន៍តាមបទឈប់បាញ់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមរំលាយក្រុមហាម៉ាសក្នុងករណីប្រសិនបើមិនគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយថា លោក នឹងផ្តល់ឱកាសឱ្យក្រុមហាម៉ាស់ ក្នុងស្ថានភាពសមស្រប ដើម្បីគោរពនូវកិច្ចព្រមព្រៀង។

លោក ត្រាំ បាននិយាយថា យើងបានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស ដោយឱ្យពួកគេប្រកាន់ខ្ជាប់នូវកាតព្វកិច្ចដែលសន្យាជាមួយគ្នា ហើយក៏ព្រមានកម្ចាត់ក្រុមនេះ បើបដិសេធ ឬរំលោភបំពានណាមួយ។

អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានព្រមព្រៀងបទឈប់បាញ់ នៅដើមខែតុលា ក្រោមផែនការសន្តិភាព ២០ ចំណុចរបស់លោក ត្រាំ ។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអាទិត្យ មានការផ្ទុះអាវុធម្តងទៀត ខណៈដែលការវាយប្រហាររបស់ប៉ាឡេស្ទីនដែលសម្លាប់ទាហានអ៊ីស្រាអែល ២ នាក់ បង្កឱ្យមានការវាយប្រហារតាមអាកាសសងសឹកវិញសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨ នាក់ នៅក្នុងតំបន់ហ្គាហ្សា។ អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានប្តេជ្ញាចិត្តឡើងវិញចំពោះផែនការបទឈប់បាញ់ បន្ទាប់ពីការវាយប្រហារនោះ៕

ដោយ៖ ពេជ្រ                

Written by 

Related posts

Leave a Comment