លោក​អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខវរៈកងទ័ព ចំនួន ៣រូប ដែលមានបញ្ហាសុខភាព នៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ លោក​ អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារី ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តខេត្ត អមដំណើរ ដោយលោកស្រី រស់ សុផានី អភិបាល រងខេត្ត និងជាប្រធានសមាគមនារី ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមនឹងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ វរៈកងទ័ព ចំនួន៣រូប ដែលមានបញ្ហាសុខភាព ឈរជេីងនៅសមរភូមិមុខ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។

លោក​ អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យខេត្ត មិត្តភាពកម្ពុជា- ជប៉ុន ស្រុកមង្គលបូរី ដែលបានខ្នះខ្នែងយកចិត្តទុកដាក់ក្នុងការព្យាបាលជូនដល់វរៈកងទ័ព យ៉ាងយកចិត្តទុក្ខដាក់ទាំងយប់ទាំងថ្ងៃ។ ជាមួយគ្នានោះហើយ លោក​ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះភាពអង់អាចក្លាហានរបស់វរៈកងទ័ព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

នាឱកាសនោះ លោក​ អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានឧបត្ថម្ភក្នុងម្នាក់ៗរួមមាន៖ អង្ករ២៥គីឡូក្រាម, ទឹកសុទ្ធ១កេស, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ត្រីខ១យួរ និងថវិកាមួយចំនួន។ ក្នុងនោះសមាគមនារី ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនវរៈកងទ័ពទាំង៣នាក់ បន្ថែមផងដែរ៕

Written by 

Related posts

Leave a Comment