អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Nikolay Azarov បានបង្ហាញក្ដីសង្ឃឹមសម្រាប់កិច្ចចរចាជំនួបកំពូលរវាងប្រធានាធិបតីរុស្ស៊ី និងអាមេរិកនៅក្រុង Budapest ថានឹងអាចនាំមកនូវលទ្ធផលវិជ្ជមាន។

យោងតាមលោក Azarov បាននិយាយថា ជំនួបនាពេលថ្មីៗនេះ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន នៅទីក្រុងវ៉ាស៊ីនតោន ក៏បង្ហាញថា មេដឹកនាំអាមេរិក ប្តេជ្ញាបន្តដំណើរការសន្តិភាព។
លោក បានបន្ថែមថា បើកិច្ចប្រជុំដោយគ្មានលទ្ធផល គឺគេមិនចាត់ទុកជាកិច្ចប្រជុំនោះទេ។
លោក បានបន្ថែមថា លោក សង្ឃឹមថា ស្មារតីនៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកនៅអាឡាស្កា កាលពីខែសីហាឆ្នាំមុន នឹងលេចឡើងម្ដងទៀត នៅក្នុងប្រទេសហុងគ្រី៕

ដោយ៖ ពេជ្រ