គីម ជុងអ៊ុន ចុះជួបគ្រួសារទាហានដែលពលីជួយរុស្ស៊ី រំដោះយក Kursk

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបជាមួយក្រុមគ្រួសាររបស់ទាហាន ដែលស្លាប់ ក្នុងអំឡុងពេលជួយរុស្ស៊ីរំដោះយកតំបន់ Kursk ។

នៅថ្ងៃទី ២៩ ខែសីហា មេដឹកនាំកូរ៉េខាងជើង ត្រូវបានអមដំណើរដោយមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ មេបញ្ជាការយោធា និងបុគ្គលិកនៃសាលាបដិវត្តន៍ ចុះជួបគ្រួសារទាហានរងគ្រោះ។

លោក បាន​សម្តែង​ការ​រំលែក​ទុក្ខ និង​សម្រាល​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​អ្នក​ស្លាប់ ។

ទន្ទឹមនោះ លោក គីម ជុងអ៊ុន ក៏បានលើកឡើង ពីវិរៈភាពកងទ័ពផងដែរ។ មេដឹកនាំ​កូរ៉េ​ខាង​ជើង​ បាន​បង្ហាញ​រូបសាកសពទាហាន​ដែលរុំ​ដោយ​ទង់ជាតិជូនក្រុមគ្រួសារផងដែរ។

គួរបញ្ជាក់ថា មានទាហានកូរ៉េខាងជើង ស្លាប់ក្នុងសមរភូមិរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងការប៉ះទង្គិចគ្នាដ៏ខ្លាំងនៅតាមតំបន់ Kursk ៕

ដោយ៖ ពេជ្រ                        

Written by 

Related posts

Leave a Comment