ក្រុមអត្តពលិកជម្រើសជាតិជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយសរុប ១១គ្រឿង ពីការប្រកួតកីឡាជឺជិតស៊ូជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៩ ឆ្នាំ២០២៥នៅប្រទេសហ្សកដានី ។ ប្រកួតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២-២៦ ខែឧសភានេះ មេដាយសរុបដែលកម្ពុជាដណ្ដើមបាន ពីអត្តពលិក ៦រូប រួមមាន៖មេដាយមាស ២គ្រឿ មេដាយប្រាក់ ៦គ្រឿងនិង មេដាយសំរឹទ្ធ ៣គ្រឿង។

សូមជម្រាបថា ព្រឹត្តិការណ៍នេះ កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ចូលរួមចំនួន៦រូប រួមមានកីឡាករ ៣រូប (កីឡាករ មឿនលឹម សុបញ្ញា, គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា) និងកីឡាការិនី ៣រូប (កីឡាការិនី ទីន សុវណ្ណបួរកែវ, ហេង ស៊ីវហ៊ាង និង គង់ម៉ូណា ជេសស៊ីកា ក្រោមការដឹកនាំរបស់លោក សំអុន បូរមី ជាប្រធានប្រតិភូ និងមានលោក Jasper Martijn Pass ជាគ្រូបង្វឹក៕
