Yamal បន្តកុងត្រាថ្មីជាមួយ Barcelona ​រហូតដល់ឆ្នាំ២០៣១

Lamine Yamal បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ Barcelona រយៈពេល៦ឆ្នាំបន្ថែមទៀត បន្ទាប់​បានជួយក្លឹបកាតាឡានឈ្នះពានរង្វាន់​លីគកំពូលអេស្ប៉ាញរដូវកាលនេះ។

កិច្ចព្រមព្រៀងដែលមានស្រាប់របស់ខ្សែបម្រើស្លាបអេស្ប៉ាញវ័យ ១៧ ឆ្នាំរូបនេះ នឹងត្រូវផុតកំណត់នៅចុងរដូវកាល ២០២៥-២៦ ប៉ុន្តែកិច្ចសន្យាថ្មី​នេះនឹង​រក្សា Yamal នៅជាមួយ Barca រហូតដល់ឆ្នាំ ២០៣១។ កិច្ចសន្យាថ្មីនេះកីឡាករ Lamine Yamal នឹងទទួលបានប្រាក់ខែ១៥លានក្នុងមួយឆ្នាំ ជាមួយប្រាក់លើកទឹកចិត្ត៥លានទៀតបើគាត់អាចឈ្នះ Ballon d’Or ។

Yamal ​បានបង្ហាញខ្លួនជាលើកដំបូងនៅ Barca ​ត្រឹមវ័យ ១៥ ឆ្នាំក្នុងឆ្នាំ ២០២៣ ស៊ុតបញ្ចូលទីបាន ១៨ គ្រាប់ និង assists ២៥ ដងក្នុងការបង្ហាញខ្លួន ៥៥ លើក ខណៈដែល Barca បានឈ្នះ La Liga, Copa del Rey និង Spanish Super Cup ក្នុងរដូវកាលដំបូងរបស់លោក Hansi Flick ជាអ្នកគ្រប់គ្រង។

Barca បាននិយាយថា Yamal បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីកាលពីថ្ងៃអង្គារនៅក្នុងវត្តមានរបស់ប្រធានក្លឹបលោក Joan Laporta និងនាយកកីឡាលោក Deco ។ ក្លឹបបាននិយាយថា “ការបន្ត​កុងថ្មីរបស់ Yamal គឺជាការបង្ហាញពីភាពរឹងមាំនៃគម្រោងរបស់ Barca ។

​Yamal ស៊ុតបញ្ចូលទីបាន ២៥ គ្រាប់ក្នុងការបង្ហាញខ្លួន១១៥ ប្រកួតសម្រាប់ក្លឹប ហើយក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ La Liga, Copa del Rey និង Spanish Super Cup ។ កីឡាកររូបនេះ​នឹង​ឈាន​ចូល​ដល់​វ័យ១៨ ឆ្នាំ​ក្នុង​ខែ​កក្កដា​ក៏​ជា​កីឡាករ​ក្មេង​បំផុត​ដែល​ឈាន​ដល់​ការ​បង្ហាញ​ខ្លួន​បាន ១០០ លើក​សម្រាប់ Barca ផងដែរ៕

Written by 

Related posts

Leave a Comment