តម្លៃ​ប្រេង​សាំង លោតឡើងវិញបន្តិច នៅថ្ងៃនេះ ​

តម្លៃប្រេងសាំង បានហក់ឡើង នៅថ្ងៃពុធនេះ ដោយសារតែសហរដ្ឋអាមេរិក ហាមឃាត់ក្រុមហ៊ុន Chevron ពីការនាំចេញប្រេងឆៅពីប្រទេសវេណេស៊ុយអេឡា។

ប្រេងឆៅរបស់ Brent បានកើនឡើង ៤៧ សេន ឬ ០.៧៣ ភាគរយ ស្មើនឹង ៦៤.៥៦ ដុល្លារក្នុងមួយបារ៉ែល ខណប្រេងឆៅ West Texas Intermediate របស់អាមេរិក កើនឡើង ៤៩ សេន ឬប្រហែល ០.៨ ភាគរយ ស្មើនឹង ៦១.៣៨ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាល Trump កាលពីថ្ងៃអង្គារ បានចេញការរឹតបន្តឹងថ្មីលើក្រុមហ៊ុន Chevron ពីការមិនឲ្យនាំចេញប្រេង ឬពង្រីកសកម្មភាពរបស់ខ្លួននោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment