ក្រុមឧទ្ទាមស៊ីរី ដុតបំផ្លាញផ្នូរឪពុកលោក Assad ក្រោយទទួលជ័យជម្នះ

ក្រុមឧទ្ទាមស៊ីរី បានបំផ្លាញផ្នូររបស់អតីតប្រធានាធិបតីលោក Hafez al-Assad ដែលជាឪពុកលោក Bashar al-Assad រត់ចោលស្រុកនាពេលថ្មីៗនេះ ។

វីដេអូដែលត្រូវបានផ្សព្វផ្សាយ បង្ហាញឲ្យឃើញបុរសប្រដាប់អាវុធស្រែកនៅពេលពួកគេដើរជុំវិញវិហារដែលកំពុងឆេះនៅ Qardaha ភាគពាយព្យនៃតំបន់ឆ្នេរ Latakia ។

ក្រុមឧទ្ទាមដែលដឹកនាំដោយក្រុមអ៊ិស្លាមនិយម Hayat Tahrir al-Sham (HTS) បានវាយលុកពាសពេញប្រទេសស៊ីរី ក្នុងការវាយលុកមួយផ្តួលរំលំការគ្រប់គ្រងរយៈពេល ៥៤ ឆ្នាំរបស់រាជវង្ស Assad ។

លោក Bashar al-Assad បាន​ភៀសខ្លួន​ទៅ​ប្រទេស​រុ​ស្ស៊ី ជា​កន្លែង​ដែល​លោក និង​គ្រួសារ​មានសិទ្ធិ​ជ្រកកោន​។

រូបសំណាក និងផ្ទាំងរូបភាពរបស់អតីតប្រធានាធិបតីលោក Hafez និងកូនប្រុសរបស់លោក Bashar ត្រូវបានដកចេញនៅទូទាំងប្រទេស ដើម្បីអបអរសាទរពីជ័យជម្នះក្រុមឧទ្ទាម ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment