ក្រុមហ៊ុនចំនួន៤ កំពុងស្វែងរកការបណ្ដាក់ទុនលើវិស័យថាមពលនៅកម្ពុជា

នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុនចំនួន៤ បាន និងកំពុងស្វែងរកការបណ្តាក់ទុនលើវិស័យថាមពលនៅកម្ពុជា។ ក្រុមហ៊ុនទាំងនោះរួមមាន៖ ១. ក្រុមហ៊ុន Sam Sn Group,២. ក្រុមហ៊ុន Bolt Battery Company Limited and Bolt Energy, ៣. ក្រុមហ៊ុន Genezen Energy និង ៤. ក្រុមហ៊ុន Sam St Investment Pte., Ltd.។ នេះបើយោងតាមការចុះផ្សាយរបស់ផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមហ៊ុនទាំង៤ បាន និងកំពុងស្វែងយល់លម្អិតបន្ថែមទៀតអំពីបរិយាកាសវិនិយោគ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងកិច្ចវិនិយោគលើវិស័យថាមពលស្អាត ជាវិស័យដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍ស្វែងរកការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ កម្ពុជាជាទីតាំងវិនិយោគដ៏មានសក្តានុពលជាមួយនឹងកម្លាំងពលកម្មវ័យក្មេង ប្រកបដោយថាមវ័ន្តដែលអាចចូលរួមក្នុងផលិតកម្មការងារបានល្អប្រសើរ ពិសេសរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់ និងចាត់ទុកផ្នែកឯកជនជាក្បាលម៉ាស៊ីនយ៉ាងសំខាន់សម្រាប់ជំរុញកំណើតសេដ្ឋកិច្ចជាតិ៕

Written by 

Related posts

Leave a Comment