ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចង្អុលពីការគំរាមកំហែង ដោយបញ្ជាឱ្យដាក់ពង្រាយកងទ័ពសហព័ន្ធទៅកាន់ទីក្រុង Chicago ដើម្បីបង្រ្កាបជនអន្តោប្រវេសន៍។

លោក បាននិយាយថា តិចទៀតនឹងដឹងហើយថាហេតុអ្វីបានជាលោក ប្តូរឈ្មោះក្រសួងការពារជាតិទៅជា “ក្រសួងសង្គ្រាម” ។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីការបញ្ជារបស់លោក ត្រាំ ក្នុងការបង្កើនការប្រឆាំងការនិរទេសខុសច្បាប់ តាមទីក្រុងមួយចំនួននៅសហរដ្ឋអាមេរិក។
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានបង្ហោះនៅលើ Truth Social ថា យើងនឹងធ្វើអ្វីម៉្យាងនៅ Chicago ដើម្បីបកស្រាយឈ្មោះនៃ ក្រសួងសង្គ្រាម ។

ការព្រមានរបស់លោក ត្រាំ នេះ កំពុងធ្វើឱ្យរង្គោះរង្គើក្នុងចំណោមជនអន្តោរប្រវេសន៍ នៅតាមរដ្ឋ ឬទីក្រុងមួយចំនួន ខណៈលោក ធ្លាប់សន្យាមុនឡើងកាន់តំណែងថានឹងបោសសម្អាតជននិរទេសទ្រង់ទ្រាយធំ។
គួរបញ្ជាក់ថា ធ្លាប់មានយុទ្ធនាការបង្រ្កាបជនអន្តោរប្រវេសន៍ជាច្រើនលើកច្រើនសារនៅសហរដ្ឋអាមេរិក ដោយសារតែលំហូរឥតឈប់ឈរដែលសេសសល់ពីរដ្ឋាភិបាលមុនៗ ៕

ដោយ៖ ពេជ្រ