បាក់ដើមឈើសង្កត់ភ្ញៀវទេសចរស្លា.ប់ ២ នាក់ និងរបួសធ្ងន់ម្នាក់នៅកោះ​បាលី

ភ្ញៀវទេសចរ ២ នាក់ស្លាប់ នៅលើកោះបាលីប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីដើមឈើដ៏ធំមួយក្នុងដែនជម្រកសត្វស្វាពិសិដ្ឋ បានបាក់រលំ កាលពីថ្ងៃអង្គារ ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ​១២​ និង​ ១០​ នាទី​យប់ ​ម៉ោង​ក្នុងស្រុក ។

តាម​ការ​គ្រប់​គ្រង​នៃ​តំបន់​ទេសចរណ៍​ដ៏​ពេញ​និយម ឧបទ្ទវហេតុ​នេះ​បណ្តាល​មក​ពី «ខ្យល់​កន្រ្តាក់​មួយ​រំពេច និង​ខ្លាំង»។ អ្នកទេសចរម្នាក់ទៀតរងរបួស។

សារព័ត៌មាន Jakarta Globe បានរាយការណ៍ថា អ្នកទេសចរ ២ នាក់ដែលស្លាប់នោះ គឺជាស្ត្រីទាំង ២ នាក់ ដោយមានឈ្មោះ F Justine Christine អាយុ ៣២ឆ្នាំ មកពីប្រទេសបារាំង និងម្នាក់ទៀតឈ្មោះ Kim Hyoeun អាយុ ៤២ ឆ្នាំមកពីកូរ៉េខាងត្បូង ខណម្នាក់ទៀតរងរបួសធ្ងន់ ។

ដែនជម្រកសត្វស្វាពិសិដ្ឋ គឺជាតំបន់អភិរក្សធម្មជាតិ និងប្រាសាទ នៅក្នុងទីក្រុង Ubud នៅតំបន់ខ្ពង់រាបនៃកោះបាលី ប្រទេសឥណ្ឌូនេស៊ី ។

គួរបញ្ជាក់ថា ប្រជាជនបាលីក្នុងតំបន់ចាត់ទុកថាពិសិដ្ឋ វាជាជម្រករបស់សត្វស្វាជាង ១,២៦០ ក្បាល ក្រោយ​ពី​មាន​ឧបទ្ទវហេតុ​នេះ ទី​ជម្រក​ បាន​ប្រកាស​​បិទ​បណ្ដោះអាសន្ន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment