ក្រុមឧទ្ទាមស៊ីរី បានបំផ្លាញផ្នូររបស់អតីតប្រធានាធិបតីលោក Hafez al-Assad ដែលជាឪពុកលោក Bashar al-Assad រត់ចោលស្រុកនាពេលថ្មីៗនេះ ។
វីដេអូដែលត្រូវបានផ្សព្វផ្សាយ បង្ហាញឲ្យឃើញបុរសប្រដាប់អាវុធស្រែកនៅពេលពួកគេដើរជុំវិញវិហារដែលកំពុងឆេះនៅ Qardaha ភាគពាយព្យនៃតំបន់ឆ្នេរ Latakia ។
ក្រុមឧទ្ទាមដែលដឹកនាំដោយក្រុមអ៊ិស្លាមនិយម Hayat Tahrir al-Sham (HTS) បានវាយលុកពាសពេញប្រទេសស៊ីរី ក្នុងការវាយលុកមួយផ្តួលរំលំការគ្រប់គ្រងរយៈពេល ៥៤ ឆ្នាំរបស់រាជវង្ស Assad ។
លោក Bashar al-Assad បានភៀសខ្លួនទៅប្រទេសរុស្ស៊ី ជាកន្លែងដែលលោក និងគ្រួសារមានសិទ្ធិជ្រកកោន។
រូបសំណាក និងផ្ទាំងរូបភាពរបស់អតីតប្រធានាធិបតីលោក Hafez និងកូនប្រុសរបស់លោក Bashar ត្រូវបានដកចេញនៅទូទាំងប្រទេស ដើម្បីអបអរសាទរពីជ័យជម្នះក្រុមឧទ្ទាម ៕
ដោយ៖ ពេជ្រ