មេដឹកនាំអឺរ៉ុប ត្រៀមប្រជុំគ្នានៅអាមេរិកភ្លាមៗ ក្រោយរុស្ស៊ី វាយប្រហារអគាររដ្ឋាភិបាលអ៊ុយក្រែន

លោក ដូណាល់ ត្រាំ បាននិយាយថា មេដឹកនាំអឺរ៉ុបនឹងធ្វើទស្សនកិច្ចរួមគ្នានៅសហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទ ឬថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីវិធីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា លោក ក៏ត្រៀមនឹងពិភាក្សាគ្នាជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ឆាប់ៗនេះ មុនសម្រេចចិត្តក្នុងការដាក់ទណ្ឌកម្ម។

ទន្ទឹមនោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក៏បានលើកឡើងថា ការដាក់ទណ្ឌកម្មគឺជាគំនិតត្រឹមត្រូវ ហើយបានជំរុញឱ្យប្រទេសអឺរ៉ុបបញ្ឈប់ការទិញប្រេងពីរុស្ស៊ី។

កាលពីពេលថ្មីៗនេះ រុស្ស៊ី បានបើកការទម្លាក់គ្រាប់បែកពីលើអាកាសទ្រង់ទ្រាយដ៏ធំបំផុតលើអ៊ុយក្រែនមិនធ្លាប់មាន ដោយសម្លាប់មនុស្ស ៤ នាក់ និងវាយប្រហារអគាររដ្ឋាភិបាលសំខាន់របស់អ៊ុយក្រែនក្នុងទីក្រុងគៀវ ជាលើកដំបូង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment